បង្ក្រាប​មុខសញ្ញា​ដួ​ញ​ដូរ និង​ចែកចាយ​ម្នាក់​និង​ថ្នាំ​៥១​គ្រាប់​

បន្ទាយមានជ័យ:
កម្លាំង​នគរបាល​ស្រុក​ថ្មពួក សហការ​ជាមួយ​កម្លាំងយោធា​ប្រចាំ​ទិស​ជួរមុខ​ឈរជើងភូមិ​ធ្លក​ដងរែក ចុះ​ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​ដួ​ញ​ដូរ និង​ចែកចាយគ្រឿងញៀន ដោយ​ចាប់ខ្លួនបាន​ម្នាក់ និង​ដកហូត​ថ្នាំញៀន​ចំនួន​៥១​គ្រាប់​។​

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង កាលពី​ថ្ងៃទី​៣០ មីនា ២០១៦  ស្ថិតនៅ​ចំណុច​ភូមិប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ ។​

​ជនសង្ស័យ​ឈ្មោះ ឈន់ ខ្លុយ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រាសាទ​ត្បែង ឃុំបន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ក្រោយ​​ពី​ឃាត់ខ្លួន កម្លាំង​បានឆែកឆេរ​ក្នុង​ហោប៉ៅ​ខោ ជនសង្ស័យ​រកឃើញ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វា​មីន គ្រាប់ពណ៌​ផ្កាឈូក​ចំនួន​៥១​គ្រាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​បាន​កំពុង រៀបចំសំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង ខេត្ត​ចាត់ការ​តាម​​នីតិវិធី​៕R

បង្ក្រាប​មុខសញ្ញា​ដួ​ញ​ដូរ និង​ចែកចាយ​ម្នាក់​និង​ថ្នាំ​៥១​គ្រាប់​

បង្ក្រាប​មុខសញ្ញា​ដួ​ញ​ដូរ និង​ចែកចាយ​ម្នាក់​និង​ថ្នាំ​៥១​គ្រាប់​