​តំណាង​អគ្គស្នងការ​នគរបាល​ជាតិ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ សព​មេ​បញ្ជ​ការ​សឹក​រង ខេត្តព្រះវិហារ​

​ព្រះវិហារ​:
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នា​ព្រឹក​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៦ បាន​ដឹកនាំ​នាយ​នគរបាល​ជាន់ខ្ពស់ ក្រោម​ឱវាទ អញ្ជើញ​ចូល​គោរព វិញ្ញាណក្ខន្ធ និង​ដាក់​កូ​រោ​ន គោរព​ចំពោះ​សព​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម បុប្ផា​រ័ត្ន មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង ខេត្តព្រះវិហារ ដែល​ទទួលមរណភាព ដោយ​រោគាពាធ ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។​
​    ​
​ក្នុងឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក្នុងនាម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​សំដែង​ការសោកស្តាយ និង​អាឡោះអាល័យ និង​ក្រៀមក្រំ​បំផុត ជាមួយ​ក្រុមគ្រួសារ​សព ។ នាយ​ឧ​ត្ត​ម​សេនីយ៍ មានប្រសាសន៍ថា ការបាត់​បង់ជីវិត​លោក​ឧ​ត្ត​ម​សេនីយ៍ សោម បុប្ផា​រ័ត្ន គឺជា​ការបាត់បង់​នាយទាហានជាន់ខ្ពស់ និង​មិត្ត​រួម​អាវុធ​ជាទី​ស្រឡាញ់ ដែល​យើង​គ្រប់គ្នា មានការ​ស​ង្វែ​គ​បំផុត​។​
​    ​
​សូមបញ្ជាក់ថា ឧ​ត្ត​ម​សេនីយ៍​ត្រី សោម បុប្ផា​រ័ត្ន បានទទួល​មរណភាព កាលពី​វេលា​ម៉ោង ២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ដោយសារ​ជម្ងឺមហារីក​ឈាមស ស៊ី​ឈាមក្រហម ក្នុង​ជន្មាយុ ៥៦​ឆ្នាំ​។ សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម បុប្ផា​រ័ត្ន ត្រូវបាន​ក្រុមគ្រួសារ ប្រារព្វ​ធ្វើបុណ្យ តាម​ប្រពៃណី នៅ​គេហដ្ឋាន​សព ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។​
​    ​
​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម បុប្ផា​រ័ត្ន ត្រូវបាន​ក្រុមគ្រួសារ​ដង្ហែ យកទៅ​បញ្ចុះ​នៅ​បា​ខម ស្រុក​បារាយណ៍ ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ ដែលជា​ស្រុកកំណើត​របស់លោក​។ សព​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម បុប្ផា​រ័ត្ន ត្រូវបាន​បំពាក់​ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ ជា​កិ​ច្ចប​ច្ឆា​មរណៈ​។​
​    ​
​ក្នុងឱកាស​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​នាំយក​ថវិកា ចំនួន​៤​លាន​រៀល ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​សព ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V/S