ប្រមុខ​ការទូត​កម្ពុជា​ឯកភាព​ចំពោះ​ការចាប់​នាវា​ដឹកទំនិញ​ដោត​ទង់ជាតិ​កម្ពុជា​ទៅ​កូរ៉េខាងជើង​

ភ្នំពេញ:
​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៣១ ខែមីនា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នឹង​ជួប​ជាមួយ​លោក Kim Hyoung-zhin អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងត្បូង នៅ​ទីស្តីការ​ក្រសួងការបរទេស​។​
​លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែងថា នៅក្នុង​ជំនួប​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កូរ៉េ ផ្តល់​ការគាំទ្រ​ដល់​ពលករ​កម្ពុជា ដែល​ធ្វើការ​នៅ​កូរ៉េ និង​បានផ្តល់​ប័ណ្ណ​ការងារ​ដល់​ពល​ករក​ម្ពុ​ជា​។​

​នៅក្នុង​ជំនួប​ក៏បាន​ពិភាក្សា​អំពី​គំរោង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េ​
​មក​កម្ពុជា តាម​ការអញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​
​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​ឯកភាព​ចំពោះ​អាជ្ញាធរ​កូរ៉េ​បាន​ចាប់​ឃាត់​នាវា​ដឹកទំនិញ​ដោត​ទង់ជាតិ​កម្ពុជា​។​
​ចំពោះ​បញ្ហា​ឧបទ្វីប​កូរ៉េ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់ថា ជំហរ​របស់​កម្ពុជា គឺ​ប្រឆាំង​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ហើយ​គាំទ្រ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែ​នៅ​ឧបទ្វីប​កូរ៉េ​៕

ប្រមុខ​ការទូត​កម្ពុជា​ឯកភាព​ចំពោះ​ការចាប់​នាវា​ដឹកទំនិញ​ដោត​ទង់ជាតិ​កម្ពុជា​ទៅ​កូរ៉េខាងជើង​