ប៉ូលិស ចាប់ខ្លួន​មន្ត្រី​ម្នាក់ នៅក្នុង​ក្រសួងការបរទេស

ភ្នំពេញ:
មន្ត្រីប៉ូលិស​បាន​ឲ្យ​ដឹងថា កម្លាំង​ប៉ូលិស​បាន​ចាប់ខ្លួន​មន្ត្រី​ម្នាក់​នៅក្នុង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦​។

 ចំពោះ​មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន​ពី​ក្នុង​ក្រសួងការបរទេស​រុញ​បញ្ចូល​ក្នុង​ឡាន​នោះ គឺ​មិន​ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជា​ក់​ពី​អត្តសញ្ញាណ​ ហើយក៏នៅពុំដឹងពីមូលហេតុជាក់លាក់​នៅឡើយ​ទេ ៕​