មច្ឆា​ឡើងគោកដាស់តឿន​រដូវ​បិទ​នេសាទ​នៅ​ចិន​

6 Videos


​និស្សិត​ស្រី​នៅ​សាកលវិទ្យាល័យ​ពីរ​នាក់ បាន​តុបតែង​ខ្លួន​ធ្វើ​ជាង​នាង​មច្ឆា ដើម្បី​ដាស់តឿន​ចំពោះ អ្នកនេសាទ​នៅ​ប្រទេស​ចិន បន្ទាប់ពី​រដូវ​បិទ​នេសាទ​ចូលមក​ដល់​នោះ ។​

​បើតាម​សារព័ត៌មាន​ក្រៅ ស្រុក​បានធ្វើការ​ចុះផ្សាយ​ពី និស្សិត​ស្រី​សាកលវិទ្យាល័យ​ពីរ​នាក់ កាលពី ពេល​ថ្មីៗ​នេះ បាន​តុបតែង​ខ្លួន​ពួកនាង​ធ្វើជា​នាង​ម​ចា្ឆ​នៅឯ​ទន្លេ​មួយកន្លែង ដើម្បី​ធ្វើការ​លើកកម្ពស់​ចំពោះ​ការយល់ដឹង​របស់​ប្រជាជន​គ្រប់គ្នា ក្នុងការ​ចូលរួម​រក្សា​និរន្តរភាព និង​អំពាវនាវ​ឲ្យ​ផ្អាក​ការ នេសាទ​ក្នុង​រដូវ​បិទ​នេសាទ ក្នុង​តំបន់ Xichuan ខេត្ត Henan ភាគ​កណ្ដាល​ប្រទេស ចិន​ផងដែរ ។​

M88


មច្ឆា​ឡើងគោកដាស់តឿន​រដូវ​បិទ​នេសាទ​នៅ​ចិន​

​និស្សិត​ស្រី​ទាំងពីរ​នាក់​ខាងលើ ក៏បាន​ដោះលែង​ត្រី​ដែល​អ្នកនេសាទ​ចាប់បាន​នៅលើ​ទូក​ផងដែរ ។ សម្រាប់​សកម្មភាព​នេសាទ​ក្នុង​តំបន់​ខាងលើ ត្រូវបាន​គេ​ហាមប្រាម​ចាប់ពី​ខែមីនា ដល់​ខែមិថុនា ដែល​ក្នុង​ពេលនេះ ជា​រដូវ​បង្កាត់​ពូជ​របស់​ត្រី​នៅក្នុង​ទន្លេ ដែល​វា​នឹង​ហែល​ពី​ភាគខាងត្បូង ទៅ​ភាគ​ខាងជើង តាម​ដង​ទន្លេ​នេះ​តែម្ដង ៕ ខេមរា​

មច្ឆា​ឡើងគោកដាស់តឿន​រដូវ​បិទ​នេសាទ​នៅ​ចិន​មច្ឆា​ឡើងគោកដាស់តឿន​រដូវ​បិទ​នេសាទ​នៅ​ចិន​