នេះ​បាន​ហៅថា​សេដ្ឋី​អារ៉ាប់ រថយន្ត​គ្រប់​ម៉ូដ​សុទ្ធតែ​ធ្វើ​ពី​មាស​

6 Videos

​កាលពីពេល​ថ្មីៗ​នេះ​សេដ្ឋី​វ័យក្មេង​លើទឹក​ដី​សម្បូរ​ប្រេង អារ៉ាប់ ម្នាក់​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាជន​អង់គ្លេស​យ៉ាងខ្លាំង បន្ទាប់ពី​សេដ្ឋី​រូបនេះ​បានបង្ហាញ​រថយន្ត​ទំនើបៗ ដែល​សុទ្ធតែ​ស្រោប​ដោយ​មាស​ទាំងអស់ ។ មនុស្សម្នា​ជាច្រើន​នាក់​នៅក្នុង​តំបន់ Knightsbridge កណ្ដាល​ទីក្រុង​ឡុង​ដ្រ៍ បាននាំគ្នា​ដក​-​ក ចំហ​មាត់ នៅពេលដែល​បានឃើញ​រថយន្ត​មាស​របស់​ស​ដ្ឋី​អារ៉ាប់​វ័យក្មេង​ដែល​គេ​ស្គាល់​ឈ្មោះថា Turki Bin Abdullah ហើយ​រថយន្ត​មាស​ទាំងអស់នេះ​ទៀតសោត​គឺជា​ប្រភេទ​រថយន្ត​ទំនើប និង ពាក់​ស្លាក​យីហោ​ល្បីៗ​ដែល​ក្នុងនោះ​មានដូចជា រថយន្ត Mercedes G63 រថយន្ត Bentley រថយន្ត Lamborghini និង រថយន្ត Rolls Royce ជាដើម ដែល​បាន​ចក​ក្នុង​ចំណតរថយន្ត​នៃ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ដ៏​ប្រណីត​បំផុត​ដែលមាន​ឈ្មោះថា « Mandarian Oriental » នៅក្បែរ​ឧទ្យាន​ជាតិ « Hyde Park» ។

នេះ​បាន​ហៅថា​សេដ្ឋី​អារ៉ាប់ រថយន្ត​គ្រប់​ម៉ូដ​សុទ្ធតែ​ធ្វើ​ពី​មាស​

M88

យោងតាម​ប្រភព​ដែល​បានមកពី​គេហទំព័រ Dially Mail បាន​ឲ្យ​ដឹងថា សេដ្ឋី​រូបនេះ​បាន​ចំណាយ​ប្រាក់​ប្រហែល ២៩ ០០០ ដុល្លារ ដើម្បី​នាំយក​រថយន្ត​មាស​ទាំងនេះ​មកលើ​ទឹកដី​ប្រទេស​អង់គ្លេស​តាម​ជើងហោះហើរ « Qatar Airways» ក្នុង​រយៈ​ចម្ងាយ​ជាង ៤៨ ម៉ឺន​គីឡូម៉ែត្រ ។ ​មាន​មនុស្ស​ជាច្រើន​គិតថា ការ​សម្ញែង​ទ្រព្យសម្បត្តិ​ទាំងនេះ​គឺជា​រឿង​ឥតប្រយោជន៍ និង កម្រ​មាន​អ្នកធ្វើ​រឿង​អស់ទាំង​នេះ​ណាស់ តួយ៉ាង​ដូចជា​ការបើក​បរ​ដោយ​រថយន្ត​មាស​នេះ​ជាដើម ប៉ុន្តែ​សម្រាប់​សេដ្ឋី​អារ៉ាប់​ដែល​គេ​ស្គាល់​ឈ្មោះថា Turki Bin Abdullah នេះ​វិញ​គឺជា​រឿង​សាមញ្ញ​ទៅហើយ​ចំពោះ​គេ ៕ (​ប្រភព​៖ ឌាល​លី​មែ​ល​) កុសល​