Floyd ​បង្ហាញ​ឡាន​ដាំ​ពេជ្រ​ ​តម្លៃ​ជិត​៥​លាន​ដុល្លារ

Floyd Mayweather អតីតកំពូលអ្នកប្រដាល់អាមេរិក បានបង្ហាញរថយន្តទំនើបដាំពេជ្រ១គ្រឿង ដែលមានតម្លៃ៣,៤លានផោន (៤,៨៧លានដុល្លារ) កាលពីថ្ងៃច័ន្ទ។

Floyd ​បង្ហាញ​ឡាន​ដាំ​ពេជ្រ​ ​តម្លៃ​ជិត​៥​លាន​ដុល្លារ

រថយន្តរបស់ Floyd ប្រភេទ Sport ពណ៌ប្រាក់នេះ មានឈ្មោះថា “Koenigsegg CCXR Trevita” ហើយបើតាមក្រុមហ៊ុនផលិតរថយន្ត Sport របស់ប្រទេសស៊ុយអែត Koenigsegg បានឲ្យដឹង រថយន្តដែលអតីតអ្នកប្រដាល់ឆ្នើមកំពុងប្រើនេះ គឺមានដាំពេជ្រ នៅលើកង់របស់វា។

បុរសរហស្សនាម “Money” វ័យ៣៩ឆ្នាំរូបនេះ បានបើកបររថយន្តទំនើបខាងលើនេះ ដោយមានសន្តិសុខ និងអង្គរក្សជាច្រើននាក់ជួយការពារ ចូលក្នុង Bar មួយកន្លែងនៅ Hyde Lounge ក្នុងមជ្ឈមណ្ឌលកីឡា Staples Center បន្ទាប់ពីចាកចេញពីមើលការប្រកួតរបស់ក្រុមបាល់បោះ LA Clippers។

រថយន្ត Koenigsegg CCXR Trevita របស់ Floyd នេះ គឺមានល្បឿនលឿនមិនធម្មតាឡើយ ពោលគឺអាចបើកបរបានល្បឿនអតិបរមារហូតដល់ជាង ៤១០គីឡូម៉ែត្រក្នុង១ម៉ោង៕

ប្រភព៖ សប្បាយ