ហូបរបស់សល់ពីគេ ជារឿងសន្សំសំចៃ មិនមែន អត់លុយនោះទេ (មានវីដេអូ)

ទោះបីជាអ្នកមានលុយ តែសូមកុំខ្ជះខ្ជាយម្ហូបអាហារ ឲ្យសោះ ពីព្រោះនៅមានមនុស្ស ច្រើនណាស់ ដែលកំពុង រស់នៅក្នុងភាពអត់ឃ្លាន ។ មានលុយគឺជាសមត្ថភាពអ្នក ការលះបង់របស់អ្នកគឺជាតំលៃរបស់អ្នក ។បង្ហាញចេញនូវ ភាពក្លាហានរបស់អ្នក លះបង់នូវការស្រលាញ់បន្តិចបន្តួច  ការសន្សំសំចៃចាប់ផ្តើមពីយើងទាំងអស់គ្នាទៅ ស៊ូស៊ូ....។

សំណេរខាងលើនេះ គឺជាវីដេអូឃ្លិបអប់រំដ៏សំខាន់ដល់មនុស្ស ខណៈដែលស្តែងឲ្យឃើញ ថា បុរសជនជាតិម្នាក់បានចូលហាងហូបចុក ១កន្លែង ដោយកាន់បញ្ជីរាយមុខម្ហូបចង់កម្មង់អាហារ ស្រាប់តែគូស្នេហ៍១គូ នៅខាងមុខ បានចាកចេញ ដោយទុកអាហារល្អៗជាច្រើននៅលើតុ  បុរសម្នាក់នេះ ឃើញ ក៏ចាប់ផ្តើមហូប រហូតដល់អស់ រួចក៏ទៅ កន្លែងគិតលុយ ដកលុយ ស៊កចូលប្រអប់១ ធ្វើឲ្យអ្នកនៅក្នុងហាងភ្ញាក់ផ្អើល  ដោយដើមឡើយពួកគេគិតថា បុរសនេះពិតជាអត់ឃ្លាន និងគ្មានលុយញ៉ាំ ទើបបរិភោគរបស់សល់ពីគេ ។
សម្រាប់ប្រិយមិត្តគិតយ៉ាងម៉េចដែរ លើបញ្ហានេះ !
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

ហូបរបស់សល់ពីគេ ជារឿងសន្សំសំចៃ មិនមែន អត់លុយនោះទេ (មានវីដេអូ)