Nicky Wu និយាយថានៅផ្ទះ ប្រពន្ធគឺជាថ្នាក់ដឹកនាំ

តៃវ៉ាន់៖ គូស្នេហ៍ថ្មោងថ្មីតារាសម្តែង Nicky Wu និងភរិយា Cecilia ដែលទើបតែរៀបការបាន១០ បានបង្ហាញខ្លួនជាមួយគ្នា ក្នុងព្រឹតិ្តការណ៍នៅប៉េកាំង ហើយស្វាមីបាននិយាយថា ពេលនៅផ្ទះភរិយា របស់ខ្លួនគឺជាថ្នាក់ដឹកនាំ ។

ព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ ថាតារាសម្តែងវ័យ៤៥ឆ្នាំ Nicky Wu ពេលត្រូវសួរថា តើនឹងសហការខ្សែភាពយន្ត ជាមួយភរិយាទៀតដែរឬទេ? តារារូបនេះឆ្លើយថា ខ្លួនមិនទាន់សម្រេចចិត្តនៅឡើយទេ ព្រោះប្រពន្ធជាតារាល្បី ដូច្នេះខ្ញុំមិនអាចសម្រួល ពេលវេលាឲ្យត្រូវ ជាមួយនាងនោះទេ ។ Nicky Wu បន្ថែមបែបកំប្លែងថា “ ខ្ញុំចង់ឃើញប្រពន្ធសប្បាយចិត្ត ហើយសម្រាប់ខ្ញុំពេលនៅផ្ទះ Cecilia គឺថ្នាក់ដឹកនាំ” ។

ក្រោយរៀបការរួច Nicky Wu ត្រូវប្រិយមិត្តជាច្រើន ទន្ទឹងរង់ចាំពេលដឹងថា ក្រុមចម្រៀង Little Tigers នឹងប្រគុំតន្ត្រីនៅថ្ងៃទី២១ ខែឧសភាខាងមុខនេះ ជាមួយសមាជិក ២នាក់ផ្សេងទៀតគឺ Julian Chen និង Alec Su ប៉ុន្តែ Nicky Wu មិនទាន់ដឹងថា ខ្លួនអាចចូលរួមតន្ត្រី បានឬអត់នោះទេ ៕

Nicky Wu និយាយថានៅផ្ទះ ប្រពន្ធគឺជាថ្នាក់ដឹកនាំ

Nicky Wu និយាយថានៅផ្ទះ ប្រពន្ធគឺជាថ្នាក់ដឹកនាំ