តារាសម្ដែងថៃម្នាក់ មានរឿងក្រោយ លើកផ្ទាំងប្រកាស រើសប្ដីនិងថាខ្លួន នៅព្រហ្មចារី

តារាសម្ដែង Aranya “Pui” Pathumthong បានធ្វើឲ្យបណ្ដាញ សង្គមកក្រើកយ៉ាងខ្លាំង បន្ទាប់ពីនាងបានលើកផ្ទាំង ប្រកាសដោយសរសេរច្បាស់ៗថា នាងនៅព្រហ្មចារីនិងកំពុងរកបុរសធ្វើជាគូអនាគត។

 

តារាសម្ដែងថៃម្នាក់ មានរឿងក្រោយ លើកផ្ទាំងប្រកាស រើសប្ដីនិងថាខ្លួន នៅព្រហ្មចារី

លើផ្ទាំងប្រកាសដ៏ធំដែលដាក់បញ្ឈរនៅតំបន់ Prasertmanukit 5 សង្កាត់ Lad Phrao ប្រទេសថៃបានសរសេរថា៖”អាយុ៤០និងនៅព្រហ្មចារី៖ Pui Aranya កំពុងស្វែងរកប្ដី!”។ នាងក៏បានបង្ហាញលេខទូរសព្ទលើផ្ទាំងនោះផងដែរ។

យោងតាមប្រភពមួយពីទូរទស្សន៍ Thairath បាននិយាយថា Aranya វ័យ៤៥ឆ្នាំគឺស្ម័គ្រចិត្តនិងមានចេតនាក្នុងការលើកផ្ទាំងប្រកាសនេះឡើង។ ពាក់ព័ន្ធនឹងបញ្ហានេះ ប៉ូលិសបានកោះហៅក្រុមហ៊ុនដែលទាក់ទងនឹងរឿងនេះ មកទម្លាក់ផ្ទាំងនោះចុះ បន្ទាប់ពីរូបនោះត្រូវបានគេចែកចាយពេញបណ្ដាញសង្គម។

ក្រុមហ៊ុនដែលពាក់ព័ន្ធត្រូវបង់ទឹកប្រាក់ចំនួន៥០០បាត(ជាង១៤ដុល្លារ)ទៅប៉ូលិស ចោទប្រកាន់ពីបទបង្ហាញភាពអាសគ្រាមជាសាធារណៈ។ ប៉ូលិសនឹងត្រូវកោះហៅ Aranya ដើម្បីសាកសួរបន្ថែមទៀត។ នេះការឲ្យដឹងពី Daily News ៕

តារាសម្ដែងថៃម្នាក់ មានរឿងក្រោយ លើកផ្ទាំងប្រកាស រើសប្ដីនិងថាខ្លួន នៅព្រហ្មចារី

ប្រភព៖ សប្បាយ