ភាព​កក់ក្ដៅ​នារី ពេល​ឮ​ពាក្យ​មួយ​ឃ្លា “នាង​ជា​មិត្ត​ស្រី​ខ្ញុំ”

នារី​ម្នាក់​បាន​មក​ចែក​រំលែក​បទ​ពិសោធន៍​ស្នេហា​ជាមួយ​ Sabay ដោយ​នាង​បាន​ប្រាប់​ថា នៅ​ពេល​ផ្ដើម​ស្រឡាញ់​គ្នា​ហើយ គឺ​នារី​ចង់​ឮ​ពាក្យ​មួយ​ឃ្លា ក្រៅ​ពី​ពាក្យ​ស្រឡាញ់​នោះ គឺ “នាង​ជា​មិត្ត​ស្រី​ខ្ញុំ”។

ក្រោយ​ពី​បុរស​ សំណាង (ឈ្មោះ​ដាក់​ឲ្យ) បាន​សារភាព​ស្នេហ៍​ជាមួយ​ កញ្ញា វណ្ណី គឺ​អ្នក​ទាំងពីរ​បាន​ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ទៅ​វិញ​ទៅ​មក​អស់​រយៈ​ពេល​ ៣ ឆ្នាំ។

វណ្ណី បាន​និយាយ​ថា ការ​សុំ​ស្នេហ៍​ពី​ដៃគូ គឺជា រឿង​ដ៏​រំភើប​មួយ​របស់​នារី​ហើយ ហើយ​កាន់​តែ​រំភើប​ថែម​ទៀត​នោះ គឺ​បុរស​ហ៊ាន​ណែនាំ​ដៃគូ​ឲ្យ​មនុស្ស​គ្រប់គ្នា​ស្គាល់ ជាពិសេស​ ក្រុម​គ្រួសារ។

ទាក់ទង​នឹង​បញ្ហា​នេះ វណ្ណី វ័យ ២២ ឆ្នាំ រស់​នៅ​ភ្នំពេញ បាន​​និយាយ​ថា នៅ​អំឡុង​ពេល​ទំនាក់ទំនង​បុរស​ជា​ដៃគូ មិន​ដែល​ប្រាប់​មិត្ត​ណា​ម្នាក់​ថា នាង​ជា​មិត្ត​ស្រី​ ឬ ជា​សង្សារ​ឡើយ ដូច្នេះ នាង​តែងតែ​មាន​អារម្មណ៍​ថា មិត្ត​ប្រុស​មិន​ស្រឡាញ់។

“ខ្ញុំ​ចេះ​តែ​គិត​មិន​ដឹង​គាត់​ស្រឡាញ់​ខ្ញុំ​មែន​ ឬ​មិនមែន ព្រោះ​ទៅ​ណា​មក​ណា​គេ​មិន​​ដែល​ប្រាប់​មិត្តភ័ក្ដិ​ថា ខ្ញុំ​ត្រូវ​ជា​ម៉េច​ជាមួយ​គាត់​ទេ គឺ​គ្រប់គ្នា​ដឹង​ត្រឹម​ជា​មិត្ត​ធម្មតា”។ វណ្ណី និយាយ។

ប៉ុន្តែ ប្រមាណ​ជា ៥ ខែមុន សំណាង បាន​នាំ ​វណ្ណី ទៅ​ជួប​ក្រុម​គ្រួសារ និង មិត្តភ័ក្ដិ​ស្និទ្ធ​ដទៃ​ទៀត ហើយ​នៅ​ពេល​គេ​សួរ​ថា នាង​ជា​នរណា សំណាង​ថា “នាង​ជា​មិត្ត​ស្រី​ខ្ញុំ”។ ពាក្យ​មួយ​ឃ្លា​នេះ វណ្ណី និយាយ​ថា “វា​ខ្លី ប៉ុន្តែ វា​បាន​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​រូប​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​បាន​ចាប់​ផ្ដើម​ផ្ដល់​កិត្តិយស និង បើក​ចំហ​អំពី​ទំនាក់ទំនងស្នេហា ហើយ​មួយ​ជំហាន​ទៀត​ខ្ញុំ​រំពឹង​ថា គេ​នឹង​សុំ​ខ្ញុំ​រៀបការ​ ក្នុង​ពេល​ឆាប់ៗ”៕

ប្រភព៖sabay

  • ភាព​កក់ក្ដៅ​នារី ពេល​ឮ​ពាក្យ​មួយ​ឃ្លា “នាង​ជា​មិត្ត​ស្រី​ខ្ញុំ”已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:ចំនេះដឹង
Tags: