Ramos និយាយ​ថា​ Real Madrid មាន​ទំនុក​ចិត្ត​ក្នុង​ការ​សង​សឹក​​ Barcelona

ខ្សែ​ការពារ​ឆ្នើម​របស់​ក្រុម​ស្ដេច​ស​ Real Madrid គឺ​កីឡាករ​ Sergio Ramos បាន​និយាយ​ក្លឹប​របស់​របស់​ខ្លួន​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​សង​សឹក​លើ​ក្លឹប​ Barcelona នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​ ។ ខណៈ​កាល​ពី​លើក​មុន​ Real Madrid បាន​បរាជ័យ​ដោយ​លទ្ធផល​០​ទល់​នឹង​៤​ក្រោម​ដៃ​ Barcelona ។

ដោយ​ Ramos បាន​និយាយ​ប្រាប់​សារព័ត៌មាន​ថា​ « នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​ពួក​យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ទឹក​ដី​របស់​ Barcelona ។ យើង​បាន​បរាជ័យ​កាល​ពី​ជំនួប​ El Clasico កាល​ពី​លើក​មុន​ក្នុង​ដី​ខ្លួន​ឯង​ ដូចនេះ​វា​ជា​ឱកាស​ដែល​យើង​ត្រូវ​សង​សឹក​លើ​​ពួក​គេ​ដើម្បី​ស្ដារ​មុខ​មាត់​មក​វិញ​ » ។

Ramos បន្ត​ថា​ « សមាជិក​ក្រុម​ទាំង​មូល​សុទ្ធ​តែ​មាន​ជំនឿ​ចិត្ត​ ពួក​យើង​ដឹង​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ ពួក​យើង​បាន​ព្យាយាម​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​ហើយ​យើង​នឹង​បង្ហាញ​ថា​ពួក​យើង​ខ្លាំង​ហើយ​អាច​ផ្ដួល​ពួក​គេ​បាន​ » ។

តើ​ប្រិយមិត្ត​គិត​ថា​  Real Madrid អាច​សង​សឹក​បាន​ទេ​លើក​នេះ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Ramos និយាយ​ថា​ Real Madrid មាន​ទំនុក​ចិត្ត​ក្នុង​ការ​សង​សឹក​​ Barcelona已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:កីឡា
Tags: