ពេលតានតឹង រឺស្ត្រេស អ្នកគួរធ្វើ​សមាធិ​ដើម្បីបន្ធូរអារម្មណ៍! នេះជាវិធី​ងាយស្រួលៗ​បីយ៉ាង ​ក្នុង​ការចាប់​ផ្តើម ធ្វើ​សមាធិ​

​ដោយ​ផ្អែកទៅលើ​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា ការធ្វើ​សមាធិ (​ស្មឹង​ស្មា​ធ​) ទៀងទាត់​អាច​កាត់បន្ថយ​សំពាធ​ឈាម​ពីរ​ការឡើង​ខ្ពស់ ការឈឺ​ចុកចាប់​រ៉ាំរ៉ៃ និង​ធ្វើ​ឪ្យ​ខួរក្បាល​មាន​ភាព​ស្រឡះ ស្រស់ថ្លា​។ ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​មានការ​រួញរា ក្នុងការ​អង្គុយ​ស្ងៀមស្ងាត់​ធ្វើ​សមាធិ​ពី​៥ ទៅ​១០​នាទី​ជា​រៀងរាល់ថ្ងៃ​។​

​ដូច្នេះ​ខាងក្រោម​នេះ​ជា​វិធី​ងាយស្រួល​ជំនួយ​ដល់​អ្នក​ក្នុងការ​ចាប់ផ្តើម ធ្វើ​សមាធិ​ក្នុងការ​កាត់បន្ថយ​ភាព​តានតឹង​៖

១. ដំបូង​អ្នក​ត្រូវ​រក​កន្លែង​ដែលមាន​ផាសុខភាព និង​ឆ្ងាយ​ពី​សំលេង​រំខាន មនុស្ស​មួយចំនួនធំ​ធ្វើ​សមាធិ​ក្នុង​បន្ទប់​។ អ្នក​ត្រូវ​បត់ជើង​នៅលើ​កៅអី ឬ​កន្លែង​ផ្សេងៗ និង​អង្គុយ​ធ្វើ​ខ្នង​ឪ្យ​ត្រង់ ហើយ​ប្រសិនជា​វា​មានការ​លំបាក​ក្នុងការ​ធ្វើ​ខ្នង​ឪ្យ​ត្រង់ អ្នក​អាច​សាក​អ​ង្កុ​យ​ផ្អែក​ជញ្ជាំង​។​

២. ជំហាន​បន្ទាប់​ធ្វើការ​បិទ​ភ្នែក និង​ដកដង្ហើម​មួយ​។ មនុស្ស​មួយចំនួន​មានការ​ពិបាក​ក្នុងការ​ដកដង្ហើម​ធំ​វែងៗ ប៉ុន្តែ​អ្នក​ត្រូវ​ព្យាយាម​ធ្វើ​វា បន្ទាប់មក​ធ្វើការ​ដកដង្ហើម​ចេញចូល​ពី​ក្នុង​ពោះ ឪ្យ​បាន​វែងៗ​។ ការអនុវត្តន៍​នឹងធ្វើ​ឪ្យ​អ្វី​ងាយស្រួល​។​

៣. ជំហាន​ចុងក្រោយ អ្នក​ត្រូវ​តាំង​អារម្មណ៍​ឪ្យ​ស្ងប់​។ ធ្វើ​អារម្មណ៍​ធម្មតា​មួយៗ ហើយ​ប្រសិនជា​អ្នកមាន​អារម្មណ៍​មិន​ស្ងប់ និង​ច្របូកច្របល់ សាកល្បង​ដកដង្ហើម​វែងៗ​ម្តងទៀត រួច​ធ្វើ​ការសំរួល និង​ផ្តោតអារម្មណ៍​។ ប្រសិនជា​ធ្វើ​វា​ទៀងទាត់​រាល់ថ្ងៃ អ្នក​ពិតជា​ទទួលបាន​អារម្មណ៍ល្អ និង​ស្ងប់​ ៕

ប្រភព៖ baykdang

  • ពេលតានតឹង រឺស្ត្រេស អ្នកគួរធ្វើ​សមាធិ​ដើម្បីបន្ធូរអារម្មណ៍! នេះជាវិធី​ងាយស្រួលៗ​បីយ៉ាង ​ក្នុង​ការចាប់​ផ្តើម ធ្វើ​សមាធិ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: