ផ្លែ​កំពីង​រាជ្យ មាន​ប្រយោជន៍យ៉ាងច្រើន ចំពោះ​សុខភាព​

កំពីង​រាជ្យ ជា​ប្រភេទ​ផ្លែឈើ ម្ជូរ ​មាន​តម្លៃថោក ងាយស្រួល​រក និង​មាន​រស់ជាតិ​ជូរ​អែម គេ​អាច​ត្រាំ​វា ឬ​ញ៉ាំ​វា​ស្រស់​តែម្តង​ក៏​បាន​ដែរ​។ សំខាន់​ជាងនេះទៅទៀត​ផ្លែ កំពីង​រាជ្យ ក៏មាន គុណប្រយោជន៍ យ៉ាងច្រើន ចំពោះ​សុខភាព ផងដែរ ។​

​អត្តប្រយោជន៍

១. ការពារ​ជំងឺមហារីក ៖ យោង​ទៅ​តាម​ការស្រាវជ្រាវ បានឲ្យដឹងថា សារជាតិ​ដែល​មាន​នៅក្នុង​ផ្លែ​កំពីងរាជ​ទាំងអស់ អាច​កាត់បន្ថយ អត្រា​នៃ​ការកើត ជំងឺ​ដុះ​ដុំ​សាច់ នៅក្នុង​រាងកាយ ។ ខណៈ​ដែល វិទ្យស្ថាន​មហា​រីកជាតិ របស់​ប្រទេស​ថៃ បានឲ្យដឹងថា ជាតិ​សរសៃ ដែល​មាន​នៅក្នុង ផ្លែ​កំពីងរាជ អាច​កាត់បន្ថយ​អត្រា នៃ​ការកើត​ជំងឺ មហារីក​គ្រប់​ប្រភេទ បាន​ផង​ដែរ​។​

២. ធ្វើឲ្យ​ធ្មេញ​មាន​សុខភាព​ល្អ ៖
កំពីង​រាជ មិន​ត្រឹមតែ​អាច​ការពារ​ជំងឺមហារីក បាន​គ្រប់​ប្រភេទ​ទេ ប៉ុន្តែ​លោក​អ្នក​គ្រាន់តែ​ទំពារ​កំពីងរាជ វា​អាច​ធ្វើឲ្យ​ធ្មេញ អ្នក​ភ្លឺ​ស​ស្អាត បាន​មួយកម្រិត លើស​ពី​មុន​ទៅ​ហើយ​។ មិន​តែ​ប៉ុណ្ណោះ​ទេ នៅពេល​ដែល​អ្នក​ទំពារ​កំពីងរាជ​នោះ វា​ធ្វើឲ្យ​បង្កើ់ន នូវ​កម្រិត ទឹក​មាត់ ដែល​អាច​ជួយ​ការពារ​ជំងឺ​ពុក​ធ្មេញ បង្ក​ដោយ​បាក់តេរី បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

៣. កាត់បន្ថយ​កូ​ឡេ​ស្តូ​រ៉ល ៖ ជាតិ​សរសៃ ដែល​មាន​នៅក្នុង​ផ្លែ​កំពីង​រាជ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការកាត់បន្ថយ ជាតិ​ខ្លាញ់ និង​កាត់បន្ថយ កូ​ឡេ​ស្តូ​រ៉ល នៅក្នុង​រាងកាយ​អ្នក បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច្នេះ ផ្លែ​កំពីងរាជ គឺជា​ជំរើស​ដ៏​ល្អ​បំផុត សំរាប់​អ្នកមាន​ជាតិ​ខ្លាញ់ និង កូ​ឡេ​ស្តូ​រ៉ល ខ្ពស់​នៅក្នុង​រាយ​កាយ​។​

៤. ថែរក្សា​តុល្យភាព​ទម្ងន់ ៖ មាន​បញ្ហា​សុខភាព​ច្រើនណាស់ ដែល​បង្ក​ដោយ​ការ​លើស​ទម្ងន់ ដូច​ជា​ជំងឺ​សាច់ដុំ​បេះដូង , ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង ជំងឺលើសឈាម​ជាដើម​។ ដូច្នេះហើយ បើ​ចង់​ការពារ​ជំងឺ​ដែល​បង្ក​ដោយ​ការ​លើស​ទម្ងន់​នោះ លោកអ្នក​គួរតែ​ទទួលទាន​ផ្លែ​កំពីង​រាជ ឲ្យបាន​ញឹកញាប់ ពីព្រោះ​វា​សំបូរ​ដោយ​ជាតិ​សរសៃ ដែល​មាន​អត្ថប្រយោជន៍ ក្នុង​ការរក្សា​ទំងន់​របស់​អ្នក​។​

៥. អាច​កំចាត់​ជំងឺរាគ និង ទល់​លាមក ៖ អ្វី​ដែល​លោកអ្នក នឹកស្មាន​មិន​ដល់​នោះ គឺ​ផ្លែ​កំពីងរាជ​អាច​ព្យាបាល​លោកអ្នក​ពី​ជំងឺរាគ និង ទល់​លាមក ក្នុងពេល​តែមួយ​។ ព្រោះថា ជាតិ​សរសៃ នៅក្នុង​ផ្លែ​កំពីងរាជ​បាន​ស្រូប​យក​ជាតិ​ទឹក​នៅ​ពេល​ដែល​អ្នក​រាគ និង​ផ្តល់​ជាតិ​ទឹក វិញ នៅ​ពេល​អ្នក​ទល់លាមក​។ ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​អាការៈ ទល់​លាមក និង រាគ គួរតែ​ទទួល​ទាន​ផ្លែ​កំពីងរាជ ព្រោះ​វា​អាច​ជា​ថ្នាំ ព្យាបាល​ជំងឺ ទាំងពីរ​នេះ ពី​ថ្នាំ​ធម្មជាតិ​៕

ប្រភព៖ cen

  • ផ្លែ​កំពីង​រាជ្យ មាន​ប្រយោជន៍យ៉ាងច្រើន ចំពោះ​សុខភាព​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: