Kaka ចង់​ឲ្យ Casillas ទៅ​លេង​នៅ​អាមេរិក

Ricardo Kaka មាន​បំណង​ចង់​ឲ្យ​អ្នកចាំទី​ជើង​ចាស់ Iker Casillas ចូលរួម​ជាមួយ​ខ្លួន​នៅ​ក្លឹប Orlando City នៃ​ក្របខ័ណ្ឌ​កំពូល​អាមេរិក MLS។

 

Kaka ចង់​ឲ្យ Casillas ទៅ​លេង​នៅ​អាមេរិក

 

អតីត​តារា​ឆ្នើម ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ធ្លាប់​ចំណាយ​ពេល ៤ឆ្នាំ​លេង​នៅ Real Madrid ជាមួយ​នឹង Casillas តែ​មិន​សូវ​ទទួល​ជោគជ័យ​ហើយ​ក៏​​ត្រឡប់​ទៅ AC Milan វិញ​ក្នុង​ឆ្នាំ ២០១៣ មុន​ពេល​ទៅ​កាន់ ទឹកដី​អាមេរិក។ Kaka បាន​ផ្ដល់​យោបល់​ផ្ទាល់​ខ្លួន​ថា Casillas ដែល​បច្ចុប្បន្ន​លេង​នៅ Porto គួរ​តែ​សាកល្បង​មក​លេង​នៅ Major League ​ថ្ងៃ​អនាគត​ដើម្បី​ជួយ​ឲ្យ​លីគ​បាល់​ទាត់​នៅ​ទីនោះ​ក្លាយ​ជា​លីគ​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​ពិភពលោក​។

 

តប​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ Cadena Cope ខ្សែ​បម្រើ​វ័យ៣៣​ឆ្នាំ ប្រាប់​ថា៖ “ខ្ញុំ​ចង់​ឲ្យ Casillasមក​លេង នៅ MLS ឆ្នាំ​ក្រោយ តែ​គាត់​ប្រាប់​ថា ចង់​នៅ ព័រទុយហ្គាល់​មួយ​រយៈ​ទៀត​សិន។ ខ្ញុំ​គិត​ថា​បើ​សិន Casillas មក​អាមេរិក​៥ ឬក៏១០ឆ្នាំ​ បាល់​ទាត់​ទីនេះ​នឹង​ក្លាយ​ជា​លីគ​មួយ​ដ៏​ខ្លាំង៕”

 

ចុច​អាន៖Floyd ​បង្ហាញ​ឡាន​ដាំ​ពេជ្រ​ ​តម្លៃ​ជិត​៥​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal