រដ្ឋមន្ត្រីក្រសួង​អប់រំ​ស្នើ​សម្តេច ហ៊ុន សែន ជួយសង្គ្រោះ​អគារសិក្សា​ជាង​៤​ពាន់​ជាបន្ទាន់​

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន ស្នើ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ជួយ​ជួសជុល​អគារ​សាងសង់​ជាង ១០​ឆ្នាំមុន​ប្រមាណ ៤​ពាន់អគារ ឡើងវិញ​ជាបន្ទាន់ តប​តាម​សំណើរ​មន្ត្រី​ខ្លួន​ជាង ២០០ ទូទាំង​រាជធានី​ខេត្ត ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការអប់រំ​។ ជាងនេះទៀត លោក​ស្នើ​សម្តេច ឲ្យសម្រេច​ពង្រាយ​គ្រូបង្រៀន នៅតាម​តំបន់​ខ្វះខាត​គ្រូ និង​ត្រួតពិនិត្យ​ការតែងតាំង​នាយក​សាលា នៅ​ថ្នាក់​​មូលដ្ឋាន​​​ឡើង​​​វិញ ដើម្បី​ឆ្លើយតប​នឹង​កំណើន​សិស្សានុសិស្ស​ និងពង្រឹងគុណភាពអប់រំ​ នៅមូលដ្ឋាន។

​លោក​ថ្លែង​បែបនេះ ក្នុង​ពិធីសន្និបាត​បូក​​សរុប​​​ការងារ​​​អប់រំ នៅ​​ថ្ងៃទី​​​៣១ មីនា​​នេះ។ សន្និបាត​​នេះ ប្រព្រឹត្ត​​ឡើង រយៈ​​ពេល ៣​ថ្ងៃ ​​ចាប់ពីថ្ងៃ​ទី​២៩ ដល់ ៣១ ខែមីនា ឆ្នាំ​២០១៦​នេះ នា​វិទ្យា​សា្ថ​ន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​)​។​

​សូម​ស្តាប់​ប្រសាសន៍​លោក ហង់ ជួន ណា​រ៉ុ​ន​៖