កូរ៉េ​ខាង​ជើង​​ព្រម​ទទួល​ជំនួយ​​​អាមេរិក​ ​ទោះ​​​​​ខ្លួន​ទើប​​គំរាម​​កម្ទេច​​វ៉ាស៊ីនតោន​​

​​​​​​​​​​អង្គការ​​មិន​មែន​រដ្ឋាភិបាល (NGO)​​​សហរដ្ឋ​​អាមេរិក​ ​​​និយាយ​ថា​ ​ប្រទេស​កូរ៉េ​ខាង​ជើង​​​បាន​​យល់​ព្រម​​ទទួល​​កញ្ចប់​ជំនួយ​​​ ​ទោះ​បី​ជា​មេដឹកនាំ​លោក ​​​​​​​គីម​ ​​ជុង​អ៊ុន ​​ទើប​គំរាម​​​​​​​​​កម្ទេច​​សហរដ្ឋ​អាមេរិក​​​​​ក៏​ដោយ។

 

កូរ៉េ​ខាង​ជើង​​ព្រម​ទទួល​ជំនួយ​​​អាមេរិក​ ​ទោះ​​​​​ខ្លួន​ទើប​​គំរាម​​កម្ទេច​​វ៉ាស៊ីនតោន​​

​​​​​​​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ គីម ជុងអ៊ុន ​ពេល​​ចូល​រួម​ក្នុង​សមយុទ្ធ​មួយ

 

គីម ជុង​អ៊ុន​​​ ​ធ្លាប់​​គំរាម​​ថា​ ​នឹង​​ប្រើ​​​អាវុធ​នុយក្លេអ៊ែរ​បាញ់​​កម្ទេច​​​ទីក្រុង​ញ៉ូវយ៉ក ​វ៉ាស៊ីនតោន​ និង​​ដែន​ដី​អាមេរិក​​ទាំង​មូល​ឲ្យ​ក្លាយ​ជា​ផេះ។ ប៉ុន្តែ​​​​​​នៅ​ថ្ងៃ​​ ៣០មីនា​​ម្សិលមិញ ​​មេដឹកនាំ​​​វ័យ​ក្មេង​រូប​​នេះ​ ​​​បាន​ទទួល​​យក​​ជំនួយ​ស្ងាត់​​​ៗ​ ​ពី​​អង្គការ​​មិន​មែន​រដ្ឋាភិបាល​​របស់​អាមេរិក​ ​ដើម្បី​​ដោះ​ស្រាយ​​​​វិបត្តិ​​​ជំងឺរបេង​។ ​នេះ​បើ​តាម​​សារព័ត៌មាន​ Telegraph ចុះ​ផ្សាយ​ផ្ដាច់មុខ។

 

​​មូលនិធិ​ The Eugene Bell Foundation ​ដែល​ធ្វើការ​​ប្រយុទ្ធ​​ប្រឆាំង​ភាព​ស៊ាំ​នឹង​ថ្នាំ​នៃ​ជំងឺ​របេង​​ ​បាន​ផ្ដល់​​​​​កញ្ចប់​​​ជំនួយ​​លើក​​ដំបូង​​ទៅកាន់​​​​រដ្ឋាភិបាល​​កូរ៉េខាងជើង​​​ស្ងាត់​ៗ ចាប់​តាំង​ពី​​មាន​ការ​​​​សាកល្បង​​នុយក្លេអ៊ែរ​​​ក្នុង​ខែ​មករា​ មក។

 

​​​​ទោះ​បី​ជា​គីម​ ជុង​អ៊ុន​ ​​​ស្អប់​​ផលិត​ផល​អាមេរិក​​ក៏ដោយ តែ​ ​​NGO ​ដែល​មាន​មូលដ្ឋាន​​នៅ​​​ទីក្រុង​វ៉ាស៊ីនតោន​នេះ​​ ​និយាយ​ថា​​​​​ខ្លួន​​​​គ្មាន​​បញ្ហា​​ទេ ​​​ក្នុង​​​ការ​​ដឹក​ជញ្ជូន​ថ្នាំ​ពេទ្យ​​ចូល​កូរ៉េខាងជើង។

 

​​ក្រុម​បុគ្គលិក​​ជំនួយ​​​​​​ថ្លែង​​ក្នុង​​សេចក្ដី​ប្រកាស​​ពិសេស​មួយ​ថា៖ “​​បើ​ទោះ​​ជា​មាន​​​ភាព​តានតឹង​​ជុំវិញ​ឧបទ្វីប​​កូរ៉េ​​​​​​ក្នុង​ឆ្នាំ​នេះ​​ក៏ដោយ​ ​យើង​​រីករាយ​​​​​​​​ចំពោះ​​ការ​​​ដឹក​ជញ្ជូន​​​​​​ថ្នាំពេទ្យ និង​គ្រឿង​ផ្គត់​ផ្គង់​ផ្នែក​​​​​​ពេទ្យ​ជាច្រើន​ទៀត​​​​​ ដែល​បាន​​ទៅដល់​​កូរ៉េ​ខាង​ជើង​ហើយ”។

 

ប្រភព​ដដែល​បន្ត​ថា៖ “​ជំងឺ​របេង​​​​​ស្ទើរ​​តែ​បាត់​​អស់​ក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ ​ប៉ុន្តែ​​​នៅ​កើត​មាន​​​​ចំពោះ​សុខភាព​​ពលរដ្ឋ​កូរ៉េខាងជើង”។ ​បើ​តាម​​​មន្ត្រី​កូរ៉េខាងជើង​​បញ្ជាក់​ថា៖ “​ការ​ផ្ទុះ​​នៃ​ជំងឺ​នេះ​ជា​​​​គ្រោះ​ថ្នាក់​​ធំ​បំផុត​ចំពោះ​សុខភាព​​​​ប្រជាជន​ ដោយ​កាល​ពី​ឆ្នាំ​មុន​​វា​បាន​សម្លាប់​មនុស្ស​ជាង ៥០០០​នាក់​ឯណោះ”។

 

​ការ​ព្យាបាល​​​​នេះ​គេ​ហៅ​ឈ្មោះថា Super TB និង​​មាន​តែ​នៅ​ក្នុង​មូលនិធិ​ខាង​លើ​ប៉ុណ្ណោះ​​ ដែល​​មាន​​មជ្ឈមណ្ឌល​​ចំនួន ១២កន្លែង​ នៅ​ទូទាំង​​កូរ៉េខាងជើង៕

 

កូរ៉េ​ខាង​ជើង​​ព្រម​ទទួល​ជំនួយ​​​អាមេរិក​ ​ទោះ​​​​​ខ្លួន​ទើប​​គំរាម​​កម្ទេច​​វ៉ាស៊ីនតោន​​

 

សកម្មភាព​អង្គការ​​អន្តរជាតិ​​ ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​របេង​​​នៅ​កូរ៉េខាង​ជើង ពេល​មុនៗ

 

កូរ៉េ​ខាង​ជើង​​ព្រម​ទទួល​ជំនួយ​​​អាមេរិក​ ​ទោះ​​​​​ខ្លួន​ទើប​​គំរាម​​កម្ទេច​​វ៉ាស៊ីនតោន​​

 

កូរ៉េ​ខាង​ជើង​​ព្រម​ទទួល​ជំនួយ​​​អាមេរិក​ ​ទោះ​​​​​ខ្លួន​ទើប​​គំរាម​​កម្ទេច​​វ៉ាស៊ីនតោន​​

 

 

ចុចអាន៖ កូរ៉េខាងជើង ​គំរាម​​​​​​បាញ់​​​​ក្រុង​សេអ៊ូល និង​​វ៉ាស៊ីនតោន​​ឲ្យ​ក្លាយ​ជា​​ផេះ​

ចុចអាន៖ ​អង្គការ​សហប្រជាជាតិ ​​​ព្រម​ដាក់​ទណ្ឌកម្ម​​ធ្ងន់ធ្ងរ​បំផុត​លើ​កូរ៉េ​ខាង​ជើង​ ២០​ឆ្នាំ

ចុចអាន៖ ​​ធនាគារ​ចិន​​ សម្រេច​ផ្អឹប​​គណនី​ធនាគារ​​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​​ទាំង​អស់​

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ
ប្រភព៖​​​​​​​​​​​ Telegraph