Sharapova បង្ហាញ​រាង​សិច​ស៊ី​នៅ​ឆ្នេរសមុទ្រ​ប្រទេស​ម៉ិ​ក​ស៊ិ​ក

ទោះបីជា​ស្ថិត​នៅ​ក្នុង​បម្រាម​មិន​ឱ្យ​ចូល​ប្រកួត​ដោយសារ​មិន​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សារធាតុ​ប៉ូវ​កម្លាំង​ក្នុង​អំឡុង​ការ​ប្រកួត Australian Open កាលពីដើម​ឆ្នាំ​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​ឱ្យ​នាង Maria Sharapova កីឡាការិនី​វាយ​កូន​បាល់​ជនជាតិ​រុ​ស្ស៊ីកើតទុក្ខ​ដែរ ។

ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​នាង​បាន​នាំ​មិត្ត​ស្រី​ទៅ​លំ​ដិ​ល​ថ្ងៃ​ដោយ​ស្លៀក​ឈុត​ប៊ី​គី​នី បង្ហាញ​រូបរាង​ដ៏​សិច​សុ​ី​នៅ​មាត់សមុទ្រ​ប្រទេស​ម៉ិក​ស៊ិក​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ៕