រថយន្តទំនើប របស់អ្នកស្រវឹង បើកបុកដើមឈើ​ មួយដើម តាមបណ្តោយ ផ្លូវព្រះសីហនុ

ភ្នំពេញ៖ រថយន្តទំនើប របស់អ្នកស្រវឹងមួយគ្រឿង បានបើកបុកដើមឈើមួយ នៅតាមបណ្តោយផ្លូវព្រះសីហនុ កាលពីវេលាម៉ោង ១២និង៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទន្លេ បា​សាក់ ខណ្ឌចំការមន​​ ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចដែលចុះទៅជួយ អន្តរាគមន៍បាននិយាយថា នៅម៉ោងកើតហេតុ ខាងលើគេ បានឃើញក្មេងស្ទាវ​ ស្រវឹងម្នាក់ បានបើករថយន្ត ម៉ាកឡង់រ៉ូវែ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AQ-8388 តាមផ្លូវ ព្រះមុនីវង្ស លុះបើកមកដល់ចំំណុចកើតហេតុ ត្រង់ផ្លូវបំបែកទៅផ្លូវព្រះសីហនុ ក៏ជ្រុលចង្កូតទៅបុក ដើមឈើ ដែលដុះនៅអែបរបង អគារ៤២ជាន់ បណ្តាលឲ្យដាច់តែម្តង ចំណែករថយន្តវិញ គឺដាច់កង់ខាង ឆ្វេងនៅកន្លែង បុកតែម្តង ភ្លាមនោះក្មេងស្ទាវ ដែលបើករថយន្ត មិនបានឈប់ទេ គឺព្យាយាមបើករថយន្តទាំង ដាច់កង់ខាងឆ្វេង រត់មកដល់វិមានឯករាជ្យ ទើបចាប់បានទាំងរថយន្ត និងអ្នកបើកបរ។

ក្រោយឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ត្រូវសមត្ថកិច្ចបញ្ជួន ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ចុងក្រោយទាំងអ្នកបើកបរ រួមជាមួយនិង រថយន្តត្រូវបានបញ្ជួនទៅកាន់ ការិយាល័យចរាចរណ៌ ក្រុងភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត