ស្តែងៗ! ទាញកាំភ្លើង បាញ់អបអរ ពិធីមង្គលការ បែរបាញ់ចំ ឪពុកកូនកំលោះ ស្លាប់យ៉ាងអាណោចអាធ័ម (មានវីដេអូ)

ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ រឿងហេតុដ៏រន្ធត់ និងគូរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារបុរសជាឪពុកកូនកំលោះ ត្រូវគេបាញ់ចំក្បាល ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម នៅក្នុងពិធីមង្គលការ របស់កូនប្រុសខ្លួន ក្នុងអំឡុងពេល បាញ់កាំភ្លើងអបអរពិធីនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាឪពុក មានឈ្មោះថា Mansoor Patel នៅពេលកើតហេតុ កំពុងធ្វើការអបអរ ពិធីមង្គលការ របស់កូនប្រុស ឈ្មោះថា Shekhar ប៉ុន្តែជាអកុសល ត្រូវភ្ញៀវម្នាក់បាញ់ចំគាត់ដោយចៃដន្យ ខណៈកំពុងឈរឆ្ងាយពីគ្នា តែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។

បើតាមខ្សែវីដេអូ ដែលគេជឿជាក់ថា បានថតនៅក្នុង រដ្ឋ Madhya Pradesh នៃប្រទេសឥណ្ឌា បានបង្ហាញឲ្យឃើញ បុរសរងគ្រោះ វ័យ៣៨ឆ្នាំ បានដើរចូលទៅក្បែរ ភ្ញៀវដែលកំពុងតែបាញ់កាំភ្លើង អបអរសាទរពិធីនោះ ដោយហាក់បីដូចជា កំពុងតែរាំ យ៉ាងសប្បាយ និងមិនខ្លាច អ្វីទាំងអស់។ ផ្ទុយទៅវិញ ស្រាប់តែមានភ្ញៀវម្នាក់ ដែលកំពុងកាន់កាំភ្លើង តម្រង់ទៅបុរសរងគ្រោះ ដោយមិនបានចាប់អារម្មណ៍ បានបាញ់ចេញទៅ បណ្តាលឲ្យចំក្បាល បុរសរងគ្រោះ ដេកដួលទៅលើដី ស្លាប់ភ្លាមៗតែម្តង៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត