Apple​ ​ដាក់​ ​Safari​ ​ជំនាន់​ថ្មី​ឲ្យ​អ្នក​អភិវឌ្ឍ​គេហទំព័រ​នានា​ធ្វើ​តេស្ត​សាកល្បង​

​យោង​តាម​គេហទំព័រ​ ​thenextweb​ ​បាន​ឲ្យ​ដឹង​ថា​ ​Apple​ ​បាន​ដាក់​នូវ​ ​Safari​ ​ជំនាន់​ថ្មី​ឲ្យ​អ្នក​អភិវឌ្ឍ​គេហទំព័រ​នានា​ចូល​ទៅ​ធ្វើ​តេស្ត​សាកល្បង​ប្រើប្រាស់​។​

 

Apple​ ​ដាក់​ ​Safari​ ​ជំនាន់​ថ្មី​ឲ្យ​អ្នក​អភិវឌ្ឍ​គេហទំព័រ​នានា​ធ្វើ​តេស្ត​សាកល្បង​

 

សម្រាប់​ ​Safari​ ​ជំនាន់​ថ្មី​ដែល​​ Apple​ ​ដាក់​ឲ្យ​ធ្វើ​តេស្ត​សាក​ល្បង​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​ ​ ​Safari Preview​។​ ​ដែល​​ក្នុង​នោះ​ ​Apple​ ​ក៏​បាន​បន្ត​ទៀត​ថា​ ​អ្នក​អភិវឌ្ឍ​គេហទំព័រ​នានា​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​ជា​មួយ​នឹង​កំណែ​ចុង​ក្រោយ​នៃ​ ​HTML, CSS, JavaScript, WebKit​ ​ហើយ​មាន​រួម​ទាំង​របៀប​នៃ​ការ​រក្សា​ទិន្នន័យ​របស់​ ​iCloud​ ​ផង​ដែរ​។​ ​លើស​ពី​នេះ​ ​Apple​ ​នឹង​ធ្វើ​ការ​បន្ទាន់​សម័យ​(​ ​Update​ ​)​ ​នៃ​កម្មវិធី​នេះ​ជា​រៀង​រាល់​ ​២​សប្ដាហ៍​ម្ដង​ ​ដែល​ការ​ធ្វើ​បែប​នេះ​គឺ​អាច​ធ្វើ​កម្មវិធី​មួយ​នេះ​មាន​ដំណើរ​ការ​មិន​រអាក់រអួល​ ​និង​មាន​កម្រិត​សុវត្ថិភាព​ខ្ពស់​ផង​ដែរ​។​

 

អ្នក​ក៏​អាច​ចូលទៅកាន់ Safari Preview តាមតំណរភ្ជាប់នេះ

 

Apple​ ​ដាក់​ ​Safari​ ​ជំនាន់​ថ្មី​ឲ្យ​អ្នក​អភិវឌ្ឍ​គេហទំព័រ​នានា​ធ្វើ​តេស្ត​សាកល្បង​

ទោះ​ជា​យ៉ាង​ណា​ចំពោះ​ពេល​វេលា​ដែល​ថា​ខាង​ ​Apple​ ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​ ​Safari​ ​ជំនាន់​ថ្មី​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូទៅ​នោះ​គឺ​មិន​ខាង​ក្រុមហ៊ុន​មិន​ទាន់​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​៕​

 

អាន​បន្ត​ ​៖​  iOS 9.3​ ​មាន​អត្រា​គាំង​ ​តិច​ជាង​ ​Android 6.0

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ
ប្រភព​ ​៖​ thenextweb