កម្មវិធី​បក​ប្រែ​ពិសេស​របស់​ Microsoft ទោះ​គ្មាន​អ៊ីនធឺណិត​ក៏​ប្រើ​បាន​

Microsoft Translator ជា​កម្មវិធី​ថ្មី​មួយ​​ដែល​អាច​​ប្រើ​ដើម្បី​បក​ប្រែ​ភាសា​បាន​ច្រើន​ប្រភេទ​ ហើយ​អ្វី​ដែល​ពិសេស​នោះ ​​កម្មវិធី​នេះ​អាច​បក​ប្រែ​ភាសា​មួយ​ចំនួន​បាន​ដោយ​មិន​ប្រើ​ប្រាស់​អ៊ីនធឺណិត​ថែម​ទៀត​ផង។​​

 

 

កម្មវិធី​បក​ប្រែ​ពិសេស​របស់​ Microsoft ទោះ​គ្មាន​អ៊ីនធឺណិត​ក៏​ប្រើ​បាន​

​​​​​ដើម្បី​អាច​បក​ប្រែ​ភាសា​ដោយ​គ្មាន​អ៊ីនធឺណិត​បាន​គឺ​ទាម​ទារ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាញ​យក​ភាសា​ទាំង​នោះ​ដាក់​ចូល​ទៅ​កម្មវិធី​ទូរសព្ទ ដែល​ភាសា​អាច​ទាញ​យក​បាន​មាន​ដូច​ជា​ ភាសា​អារ៉ាប់, ភាសា​ចិន​, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ប៉ូឡូញ, ព័រទុយហ្គាល់, រុស្សី, អេស្ប៉ាញ​, ទួរគី និង​ភាសា​វៀតណាម។

 

-ក្នុង​ការ​ទាញ​យក​គឺ​ត្រូវ​ដំឡើង​កម្មវិធី​ Microsoft Translator ជា​មុន​សិន​​រួច​បើក​កម្មវិធី​ហើយ​ចុច​លើ​សញ្ញា​ចុច​បី​ដែល​នៅ​ខាង​ស្ដាំ​​ផ្នែក​ខាង​លើ។

 

កម្មវិធី​បក​ប្រែ​ពិសេស​របស់​ Microsoft ទោះ​គ្មាន​អ៊ីនធឺណិត​ក៏​ប្រើ​បាន​

 

-បន្ទាប់​មក​ចុច​លើ​ Offline Languages រួច​ទាញ​យក​ភាសា​ណា​មួយ​ដែល​ចង់​បាន​នោះ​ជា​ការ​ស្រេច។

 

កម្មវិធី​បក​ប្រែ​ពិសេស​របស់​ Microsoft ទោះ​គ្មាន​អ៊ីនធឺណិត​ក៏​ប្រើ​បាន​

 

គួរ​បញ្ជាក់​ថា​ការ​បក​ប្រែ​ភាសា​ដោយ​គ្មាន​អ៊ីនធឺណិត​នេះ​គឺ​មិន​អាច​ដំណើរ​ការ​មុខងារ​បក​ប្រែ​ដោយ​សំឡេង​បាន​ឡើយ​ បើ​ចង់​ប្រើ​លុះ​ត្រា​តែ​ភ្ជាប់​អ៊ីនធឺណិត។ កម្មវិធី​ Microsoft Translator មាន​ដាក់​ឲ្យ​ទាញ​យក​ទាំង​សម្រាប់​ Android និង​ iOS ប៉ុន្តែ​សម្រាប់​ប្រព័ន្ធ​ iOS គឺ​គ្មាន​មុខងារ​ទាញ​យក​ភាសា​នេះ​ឡើយ៕

 

ចុច​​រូប​ខាង​ក្រោម​ដើម្បី​ទាញ​យក​កម្មវិធី៖​​

 

កម្មវិធី​បក​ប្រែ​ពិសេស​របស់​ Microsoft ទោះ​គ្មាន​អ៊ីនធឺណិត​ក៏​ប្រើ​បាន​

 

កម្មវិធី​បក​ប្រែ​ពិសេស​របស់​ Microsoft ទោះ​គ្មាន​អ៊ីនធឺណិត​ក៏​ប្រើ​បាន​

 

ចុច​អាន៖ កម្មវិធី​រៀន​កូដ​​វីយូឡុង​ ​ជា​ភាសា​ខ្មែរ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Play Store, App Store​​​​