រូបថត selfie មួយសន្លឹកដែល មនុស្សជាច្រើន ចាត់ទុកថា ជារូបថតគួរឲ្យ​ ខ្លាចបំផុត

បរទេស៖ រូបថត selfie មួយសន្លឹក បានកំពុងតែធ្វើឲ្យ មនុស្សជាច្រើន ជាពិសេសអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម Twitter មានការភ្ញាក់ផ្អើល និងព្រឺក្បាលគ្រប់ៗគ្នា ព្រោះថាទិដ្ឋភាព នៅក្នុងនោះគឺជារឿង មួយដែលស្មានមិនដល់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបថតដ៏គួរឲ្យខ្លាច មួយនេះត្រូវបាន បង្ហោះចូលក្នុង Twiitter ដោយគណនីមួយ ឈ្មោះថា @itsthemans ហើយរូបថតនោះ គឺបានបង្ហាញអំពីការ ថតជាលក្ខណៈ Selfie របស់មនុស្ស២នាក់ តាមរយៈទូរស័ព្ទដៃ ស្មាតហ្វូន តែអ្វីដែលធ្វើឲ្យយើង កត់សម្គាល់បាននោះ គឺរូបភាពជះចេញ ពីកញ្ចក់បង្អួច ដែលស្ថិតនៅខាងក្រោយ ខ្នងរបស់ពួកគេ។

បើយើងមើលឲ្យច្បាស់ នោះយើងនឹងបានដឹងថា មានបុរស និងស្ត្រីម្នាក់ កំពុងថតរូប Selfie ហើយក៏មានរូបភាព ដែលជះចេញពី កញ្ចក់បង្អួចនៅ ខាងក្រោយខ្នងពួកគេផងដែរ តែក្នុងនោះ យើងអាចឃើញបានថា បុរសកាន់ទូរស័ព្ទ មានទិសដៅ បែរទៅតាមធម្មតា ក៏ប៉ុន្តែស្រ្តីម្នាក់នោះវិញ បែរជាមានមុខ បែរខុសទិស ពីបុរសនោះ និងមានទឹកមុខ ញញឹមខុសពីមនុស្សស្រី ដែលស្ថិតនៅក្នុងរូបថត នោះទៀតផង។

មនុស្សជាច្រើន ដែលបានឃើញរូបនេះ សុទ្ធតែបានបញ្ជាក់ថា ពួកគេមានការភ័យខ្លាច និងភ្ញាក់ផ្អើលមែនទែន ចំពោះអ្វីដែល កើតមាននៅក្នុងរូបថតនោះ។ ក្រៅពីនេះក៏នៅ មានមនុស្សមួយចំនួន លើកជាសំនួរថា តើនេះពិតជារឿងរ៉ាវ ទាក់ទងនឹងខ្មោចលង មែនទេ?

គូសបញ្ជាក់ផងដែរថា រូបថតមួយនេះ មានការចែករំលែក ដល់ទៅ ១៦,០០០ដងទៅហើយ ក្នុងបណ្តាញសង្គម។ តែយ៉ាងណាមិញ មិនទាន់មានការ បញ្ជាក់ឲ្យច្បាស់ណាមួយ ជុំវិញរូបថតមួយនេះ នៅឡើយទេ៕

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត