​ដើរ​ឆ្លងផ្លូវមកពីទិញស្រា ត្រូវ​ម៉ូតូ​បុកសន្លប់ទាំងសងខាង

6 Videos


​ភ្នំពេញ : បុរស​ស្រវឹងស្រា​ម្នាក់​បាន​ដើរ​ ធ្ល​ង​ផ្លូវ​មិន​ប្រ​យ​ត្ន័ ក៏ត្រូវ​ម៉ូតូ​បុក​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រទាំង​ពីរ​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ១០ នាទី​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៦ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ ៣ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ​ភ្នំពេញ ។

​ ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​បានឃើញ​បុរស​ម្នាក់​ជា​អ្នករត់​រ៉ឺម៉ក​កង់​បី​អង្គុយ​ផឹកស្រា ពេល​ផឹក​អស់​ក៏បាន​ដើរ​ឆ្លងផ្លូវ​មក​ទិញ​ទៀត ហើយក៏​ដើរ​ឆ្លង​មកវិញ ។ ស្របពេលនោះ​មិនបាន​មើល​ឆ្វេង​ស្តាំ​ទេ ក៏មាន​ម៉ូតូ​មួយគ្រឿង​មកដល់ ក៏បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​បុរស​ទាំងពី​នាក់​ដួល​បោក​ទៅលើ​ផ្លូវ បណ្តាលឱ្យ​រងរបួស​ស​ន្ល​ប់​ស្តូ​ង​ស្តឹង​នៅ និង កន្លែង ។

M88


​ដើរ​ឆ្លងផ្លូវមកពីទិញស្រា ត្រូវ​ម៉ូតូ​បុកសន្លប់ទាំងសងខាង

​ សមត្ថកិច្ច​បានឱ្យដឹង​ថា បុរស​ដែលជា​អ្នករត់​រ៉ឺម៉ក​កង់​បី មានឈ្មោះ សុខ ឡ​ន អាយុ ៣០ ឆ្នាំ ស្នាក់នៅ​ក្នុង​វត្ត​នួន​មុន្នី ភូមិ​ទ្រា ៤ សង្កាត់​ស្ទឹងមានជ័យ រងរបួស​បែក​មុខមាត់​ធ្ងន់ ។

​ចំណែក​អ្នកបើក​ ម៉ូតូ​មានឈ្មោះ រ័ត្ន មាន អាយុ ២៣ ឆ្នាំ មុខរបរ​ជា​តៃកុង​ឡាន ដឹក​អេតចាយ ស្នាក់នៅ​ម្តុំ​លូ​ប្រាំ​សង្កាត់​ស្ទឹងមានជ័យ ជិះ​ម៉ូតូ​ម៉ាក PCX ភ្នំពេញ 1 FJ-9989 ព​ណ៍ស ធ្វើដំណើរ​ពី​កើតមក​លិច ចាប់​ហ្រាំ្វ​ង​មិនទាន់ ក៏​បុក​អ្នកដើរ​ឆ្លងផ្លូវ​តែម្តងទៅ ។

​ក្រោយពី​កើតហេតុ ភ្លាមៗ​ត្រូវបាន​សម្ថ​ត​កិច្ច​ហៅ​រថយន្ត​សា​ម៉ុ​យ​របស់​មន្ទីរ​ពេទ្យរុស្ស៊ី ( ហៅ​មន្ទី​ពេទ្យ​ខ្មែរ​សូ​វៀត ) ដឹក​យកទៅ​សង្គ្រោះ ។ ចំណែក​ម្នាក់ទៀត​ត្រូវបាន​ដឹក​តាម​រ៉ឺម៉ក​កង់​បី​ទៅ​សង្គ្រោះ​នៅ​ក្លី​និ​ច​ ចាន់​ទ្រា​វុ​ធ ។ ចំណែក​ម៉ូតូ​ត្រូវបាន​សម្ថ​ត​កិច្ច​យកទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​គ្នា​ នៅពេល​ក្រោយ ៕

                                                                      វិជ្ជា​