​ ទាស់​គ្នា​ជាមួយ​ប្តី​រឿងប្រាក់ ដាច់ចិត្តចងក​សម្លាប់ខ្លួនចោលកូន

6 Videos


​រាជធានី​ភ្នំពេញ : ស្ត្រី​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​បន្ទាប់​ពី​មានទំនាស់​គ្នា​រឿង​ប្រាក់​ជាមួយ​ជនជាតិ​កូរ៉េ​ដែលជា​ប្តី​ក្រោយ​រស់នៅ​ជាមួយគ្នា​បាន​ ប្រមាណ​ជាង ១ ឆ្នាំ ។​

​ការធ្វើអត្តឃាត​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​កាលពី​ម៉ោង ១១ និង ៣០ នាទី​ព្រឹក​ថ្ងៃទី ២៨ មីនា ឆ្នាំ ២០១៦ នៅផ្ទះ​លេខ ៥០ ផ្លូវ ០៧ ក្នុង​បូរី​ពិភពថ្មី ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

M88


​ ទាស់​គ្នា​ជាមួយ​ប្តី​រឿងប្រាក់ ដាច់ចិត្តចងក​សម្លាប់ខ្លួនចោលកូន

​ស្ត្រី​ដែល​ដាច់ចិត្ត​ចងករ​ ឈ្មោះ គឹម វ​តី អាយុ ៣៣ ឆ្នាំ មុខរបរ​នៅផ្ទះ និង ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ ។ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ KIM CHUN KYOUNG ជនជាតិ​កូរ៉េ អាយុ ៥៤ ឆ្នាំ​មុខរបរ​ជា​វិស្វករ ។​

​តាម​ សមត្ថកិច្ច​បានឱ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី ២៧ មីនា ឆ្នាំ ២០១៦ ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ឈ្លោះប្រកែក​គ្នា​រឿង​លុយកាក់ ដោយសា​តែ​ប្រពន្ធ​បាន​សួររក​ប្រាក់​ដែល​គាត់​ខ្ចី​គេ​មកឱ្យ​ប្តី​ដើម្បី​បើក ​ឱ្យ​កម្មករ ។ បន្ទាប់ពី​មានទំនាស់​គ្នា បុរស​ជា​ប្តី​ក៏បាន​នាំ​កូន ២ នាក់ ( ស្រី​អាយុ ៣ ឆ្នាំ និង ប្រុស​អាយុ ៦ ឆ្នាំ ) ទៅ​ដេក​ជាមួយ​នៅ​ជាន់​ទី ១ ។ ចំណែក​ប្រពន្ធ​គាត់​ដេក​នៅ​បន្ទប់​ឡៅតឿ​ម្នាក់ឯង ។

​ ទាស់​គ្នា​ជាមួយ​ប្តី​រឿងប្រាក់ ដាច់ចិត្តចងក​សម្លាប់ខ្លួនចោលកូន

​លុះ​នៅវេលា​ ម៉ោង​ប្រមាណ ៩ និង ៣០ នាទី​ព្រឹក​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ​២០១៦ បុរស​ជា​ប្តី​ក៏​ភ្ញាក់​ឡើងទៅ​បន្ទប់​ឡៅតឿ ឃើញ​ប្រពន្ធ​ចង​-​ក​នឹង​កន្សែង​បង់ក​សម្លាប់ខ្លួន​បាត់ទៅហើយ រួច​ក៏​ប្រាប់​បងប្អូន​ឱ្យទៅ​ប្តឹង​នគរបាល​ដើម្បី​មក​ពិនិត្យ ៕

                                                                                        ( ប្រភព : TV5 )