សម្តេចក្រុមព្រះ​យាង​ចែក​អំណោយ​ដល់​អ្នក​ធាក់​ស៊ី​ក្លូ

រាជធានី​ភ្នំពេញ ៖ បើ​តាម Facebook Page ផ្លូវការ​របស់​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​សរសេរ​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ដោយ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ២០១៦ សម្តេចក្រុមព្រះ​និង​អ្នក​ម្នាង បាន​យាង​ជួប​ប្រជាពលរដ្ឋ​ចំនួន​៥៤​នាក់ ដែល​ប្រកបរ​បរធាក់​ស៊ី​ក្លូ​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​សព្វព្រះទ័យ​ព្រះ​រាជទាន នូវ​ព្រះរាជ​ទ្រព្យ​មួយ​ចំនួន​ដល់​ពួក​គាត់​ផង​ដែរ សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ នា​ពេល​ខាង​មុខ​នេះ ៕