លោក ស្រី ចំរើន​ថា CNRP មិន​ហ៊ាន​ប្តឹង​ខ្លួន​ទេ

រាជធានី​ភ្នំពេញ ៖ លោក ស្រី ចំរើន ដែល​អះអាង​ថា​ខ្លួន​ជា​តំណាង​ក្រុម​យុវជន​និង​និស្សិត​ទាមទារ​រក​ការ​ពិត​ពី​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​រវាង​លោក កឹ​ម សុខា និង នារី​ម្នាក់ បាន​សរសេរ​នៅ​លើ Facebook បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា "​ខ្ញុំ​ជឿជាក់​ថា CNRP មិន​ហ៊ាន​ប្តឹង​ខ្ញុំ​ទេ ដោយ​យោង​តាម​សេចក្តី​ប្រកាស​របស់​បក្ស​សង្គ្រោះ​ជាតិ​ថា CNRP គឺជា​បក្ស​កើត​ចេញពី​ឆន្ទ​:​រាស្ត្រ និង​ជា​របស់​រាស្ត្រ​ទាំងអស់​គ្នា ច្បាប់​បង្កើត​បក្សនយោបាយ ត្រូវ​មាន​សមាជិក​៤០០០​នាក់ រដ្ឋធម្មនុញ្ញ មាត្រា​៣៥ ( ពលរដ្ឋ​មាន​សិទ្ធ ធ្វើ​នយោបាយ​) ។ CNRP មិនមែន​ជា​កម្មសិទ្ធិបញ្ញា​របស់​បុគ្គល​ណា ម្នាក់​ទេ ។​"

គិត​ត្រឹម​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣១ មីនា​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេ ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ៕