មានរឿង​អី​នៅ​ក្នុង​សណ្ឋាគារ​និង​កាស៊ីណូ​ច្រកព្រំដែន​ឡា​ប៉ា​ថេ?

ខេត្តមណ្ឌលគិរី ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា នៅ​វេលា​ម៉ោង​២​និ​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣១ មីនា​នេះ តំណាង​អយ្យការ​អម​សាលាដំបូង ខេត្តមណ្ឌលគិរី បាន​ដឹកនាំ​កងកម្លាំង​រាជ​អាវុធហត្ថ​ជា​ច្រើន​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​នៅ​ក្នុង​សណ្ឋាគារ​និង​កាស៊ីណូ Hoang Dieu ច្រកព្រំដែន​ឡា​ប៉ា​ថេ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​សង្ស័យ​កាស៊ីណូ​ខាងលើ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ខុសច្បាប់ ឬ​អាច​មាន​ពាក់​ព័​ន្ឋ​នឹង​បទល្មើស​ផ្សេង​ៗ​ទៀត ហើយ​ថា​នៅ​ពេល​នេះ​ក៍​មាន​អ្នក​ចូល​លេង​ប្រមាណ​២០០​រយ​នាក់​ផង​ដែរ​៕