វិះ​នឹងក្ស័យ ដោយសារ​ទង្វើ​របស់​ខ្លួន

រាជធានី​ភ្នំពេញ ​៖​ បុរសសាក់រូប​ពេញ​ខ្លួន​ម្នាក់ ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​​​​វាយ​ទ្រម​ខ្លួន ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ តែ​មិន​​បាន​​សម្រេច ​ត្រូវ​សន្តិសុខ​ទាន់​​ស្រែក​ផ្អើល​​ឆោឡោ​ ​កាលពី​វេលា​ម៉ោង​០១ ​និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ​​ថ្ងៃ​ទី​៣១ ​មីនា ​២០១៦ ស្ថិត​នៅ​​ចំណុច​ផ្ទះ​លេខ​9Eo ផ្លូវ​លេខ​107 ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ ។

ជនស​ង្ស័យ​ឈ្មោះ​ប្រុស ភ័ក្ត្រ​ ហៅ​អា​ខ្មៅ ​អាយុ​២៥​ឆ្នាំ ​។ រីឯ​​​ម្ចាស់​​ម៉ូតូ​ឈ្មោះ​សន ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​ជួល​​កន្លែង​កើតហេតុ​ ។

បើ​​តាម​​ម្ចាស់​​ម៉ូតូ​ឱ្យ​​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គាត់​បាន​ទុក​ម៉ូតូ​ម៉ាក​ស្តេ​ប​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១AC-៤៥៤៤​មួយ​គ្រឿង ​នៅ​ក្នុង​របង​​​ផ្ទះ ហើយ​​​ចាក់សោ​.ក​ម៉ូតូ​ត្រឹមត្រូវ ដោយ​មាន​សន្តិសុខ​យាម​​ទៀត​ផង ​។ ​លុះ​រំលង​អធ្រា​ត្រ សន្តិសុខ​​យាម​​ឈ្មោះ​សុខ ហ៊ាន បាន​​ភ្ញាក់​ឡើង ក៏​​ឃើញ​ជនសង្ស័យ​កំពុង​តែ​បណ្តើរ​ម៉ូតូ​ចេញ​បាន​​ប្រហែលជា​២០​ម៉ែត្រ​ ក៏​បាន​ស្រែ​កថា ចោរ​ៗ​​ផ្អើល​ឆោឡោ​ដល់​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ចាប់​​បាន​វាយ​មួយ​ជើង​មួយ​ដៃ​ទ្រម​​ខ្លួន​ស្ទើរ​ស្លាប់​ ។​ ​