​លោក កឹម សុខា ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

​ថ្មីៗ​នេះ នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​ប្រធានស្ដីទី​ក្រុមតំណាងរាស្ដ្រ​សំឡេង​ភាគតិច​នៃ​រដ្ឋសភា បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។​

​លោក កឹម សុខា បាន​បញ្ជាក់ថា ក្នុងជំនួប​ពិភាក្សា​ការងារ​ភាគី​ទាំងពីរ​បាន​ពិភាក្សាគ្នា​អំពី ស្ថានភាព​សិទ្ធិមនុស្ស ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ស្ថានការណ៍​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ជាពិសេស​នៅមុន​ពេល​បោះឆ្នោត​។ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​សង្កត់ធ្ងន់ថា​អង្គការសហប្រជាជាតិ​ច​ង់​ឃើញ​ការ​គោរ​ព្ធ​សិទ្ធិមនុស្ស​ឲ្យ​បាន​ពេញលេញ​នៅ​ប្រទេស​កម្ពុជា ពិសេស​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​នៅពេល​ខាងមុខ មាន​ភាពយុត្តិធម៌ និង​តម្លាភាព​។​

​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស និង​ទទួល​ពាក្យបណ្ដឹង នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ លោក អេង ឆៃអ៊ាង ក៏បាន​បញ្ជាក់ដែរថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ចាប់អារម្មណ៍​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពិសេស​យន្តការ បញ្ហា និង​លទ្ធផល​ដែល​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​រដ្ឋសភា​ធ្វើបាន​។​
​លោក អេង ឆៃអ៊ាង បាន​ពន្យល់ថា​មន្ត្រី​អង្គការសិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ក៏បាន​ស្វែងយល់​ពី​បញ្ហា​ទំនាស់​ដីធ្លី និង​ជំរុញ​ឲ្យ​មានច្បាប់​មួយ​ដើម្បី​រួមចំណែក​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព​។ គួរ​បញ្ជាក់ថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ ២០១៦៕

12938078_1324884157528880_7467580163462826738_n