រថយន្ត​ដឹក​អ្នកដំណើរ VIP បុក​ស្ត្រី​ម្នាក់​ជិះ​កង់​ឆ្លងថ្នល់​ស្លាប់​លើផ្លូវ​ជាតិ​លេខ​៥ រួច​បន្ថែម​ល្បឿន​គេចខ្លួន​បាត់ស្រមោល​

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់ នៅ​កន្លែងកើតហេតុ​ដោយសារ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​យ៉ាង​ពេញ នៅពេលដែល​ស្ត្រី​រូបនោះ​បាន​ជិះ​កង់​ឆ្លង​ថ្នល់ជាតិ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥ និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ។

​សមត្ថកិច្ច​នគរបាល មូលដ្ឋាន​បានអោយដឹងថា​៖ ស្រី្ត​រងគ្រោះ​មានឈ្មោះ ម៉ាន់ លឺ អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ល្បើក ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ។ មុនពេល​កើតហេតុ ស្ត្រី​ចំណាស់​រងគ្រោះ​ខាងលើ បាន​ជិះ​កង់ ទៅ​លក់​ផ្លែ​ននោង នៅ​ផ្សារ​បរិបូណ៌​នៅពេល​លក់​រួច​ក៏បាន​ជិៈ​កង់​ត្រឡប់មកផ្ទះ​វិញ ពេលមកដល់​ចំណុចកើតហេតុ ជា​ផ្លូវបំបែក​ស្ត្រី​រងគ្រោះ​បាន​បត់​កង់​ឆ្លងផ្លូវ​ជាតិ​មិន​ប្រយ័ត្ន ក៏​ស្រាប់តែ​ត្រូវ​រថយន្តបុក ពេញ​ចំ​ទំហឹង អូស​ជាង​១០​ម៉ែត្រ បណ្តាលអោយ​ស្ត្រី​រងគ្រោះ​ដាច់ខ្យល់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។ ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​បើករថយន្ត​រត់គេចខ្លួន​បាត់ ។​

សមត្ថកិច្ច​បាន​ស្រង់​សំដី​អ្នក​បានឃើញ​ហេតុការណ៍​ថា​៖ រថយន្ត​ដែល​បុក​ស្ត្រី​រងគ្រោះ​នោះ ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ ប្រភេទ វី អាយ ភី (VIP)​បើកបរ​ពី​ត្បូង​ទៅ​ជើង គឺ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង ចំណែក ស្ត្រី​រង គ្រោះ​ជិះ​ពី​ជើង​មក​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ បាន​បត់​ឆ្វេង​ឆ្លងថ្នល់ ក៏ត្រូវ​រថយន្តបុក​ពេញទំហឹង​ស្លាប់​យ៉ាង​សង្វេគ ។​

សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​បុរស​ជា​ប្តី ដែលជា​អាចារ្យវត្ត បានមក​ទទួល​យកទៅ​ធ្វើបុណ្យ នៅក្នុង​លំនៅ ដ្ឋា​ន ហើយ អ្វីដែល​មានការ​សោកស្តាយ​នោះ គឺ​រថយន្ត​បង្ក​មិនត្រូវ​វ​បាន​សមត្ថកិច្ច​ម​ចាប់​បានឡើយ​៕ រិ​ទ្ធ ជ័យ​

KA-31-03-2016-06 KA-31-03-2016-09 KA-31-03-2016-10 ​ ​ ​ ​ ​ ​ ​ ​