ស្ត្រី​ជនបរទេស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក បុក​ខឿន​ថ្នល់​បោក​ខ្លួន​ពេញទំហឹង​ស្លាប់​ភ្លាមៗ​

ខេត្ត​ព្រះសីហនុ​៖ ស្ត្រីជន​បរទេស​ម្នា​ក់បាន​ស្លាប់ នៅក្នុង​មន្ទីរពេទ្យបង្អែក​ចំការចេក បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​ខឿន​ផ្លូវថ្នល់​ដោយ​ខ្លួនឯង ហើយ​បើទោះជា ក្រុមគ្រូពេទ្យ​ខិតខំ​ខ្នះខ្នែង​ជួយសង្គ្រោះ​ជាង​កន្លះ​ម៉ោង​មក​ក៏ដោយ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង​២២​និង​២០​នាទី​យប់ ថ្ងៃ​២៨ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច មុខ​អនុវិទ្យាល័យ​សម្តេចឪ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​នគរបាល​ចរាចរណ៍​ក្រុងព្រះសីហនុ​បានអោយដឹងថា នៅ​យប់កើតហេតុ ស្ត្រី​រងគ្រោះ​ឈ្មោះ ចែ​ន​នី សុ​កូ​ឡា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ ហូ​ឡង់ ជា​បុគ្គលិក នៅផ្ទះ​សំណាក់ យីហោ ប៉ា ប៉ា​កា​យូ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​បើក​ម៉ូតូ​ម៉ាក ហាយ​យ៉ា​តេ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1Y-4181 ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​គោលបំណង​ទៅកាន់​កន្លែងធ្វើការ​សង្កា​ត់​លេខ​៤ ក្នុង​ល្បឿន​លឿន រហូតមកដល់​កំ​ណុ​ច​កើតហេតុ ដោយ​ទីតាំង​នោះ​មាន​ភាព​ងងឹត ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ដួលសន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​ទៅ​សង្គ្រោះ ប៉ុន្តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ គ្លី​និ​ច​ឯកជន​ក៏បាន​បញ្ជូន​ចេញ យកទៅ​សង្គ្រោះ​បន្ត​នៅ មន្ទីរពេទ្យបង្អែក​ចំការចេក ហើយ​បាន​បាត់បង់​ជិវិត​នៅក្រោយ​បញ្ជូន​ដល់​ប្រមាណ​៣០​នាទី​។​

​បច្ចុប្បន្ន​សាកសព ត្រូវបាន​រក្សាទុក​នៅក្នុង​មន្ទី​ពេទ្យ បង្អែក​ចំការចេក​ក្រុង រងចាំ​តំណាង​ស្ថានទូត​មក​ទទួល​យកទៅ​ចាត់ចែង​បន្ត​៕ សមុទ្រ​ខៀវ​

KA-31-03-2016-01 KA-31-03-2016-03 KA-31-03-2016-04 KA-31-03-2016-05 KA-31-03-2016-06