ខួបកំណើត​កូនស្រី ប៊ី​រី​យ៉ា ល្ងាច​នេះ​ត្រៀម​រៀបចំ​យ៉ាង​ពិសេស​

6 Videos

​ទោះបីជា​មានការ​ងា​ររ​វល់ ក៏ពិតមែន តែ​តារា​សម្តែង​រូប​ស្រស់ ដែលមាន​ទម្រង់​មុខ​កូនកាត់ ប៊ី​រី​យ៉ា បាន​ចំណាយ​ពេលវេលា​របស់ខ្លួន​ដើម្បី​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​អាយុ​មួយ​ខួប​អោយ​កូនស្រី​របស់ខ្លួន នៅ​ល្ងាច​នេះ ។​

ខួបកំណើត​កូនស្រី ប៊ី​រី​យ៉ា ល្ងាច​នេះ​ត្រៀម​រៀបចំ​យ៉ាង​ពិសេស​

M88

ខួបកំណើត​កូនស្រី ប៊ី​រី​យ៉ា ល្ងាច​នេះ​ត្រៀម​រៀបចំ​យ៉ាង​ពិសេស​

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ប៊ី​រី​យ៉ា បាន​អញ្ជើញ​ភ្ញៀវ ដែលជា​មិត្តភក្តិ​រួម​អាជីព ស្និទ្ធស្នាល​ចូលរួម​នៅ ក្នុង​ពិធី​ខួបកំណើត​កូនស្រី​ដំបូង​របស់ខ្លួន គម្រប់​អាយុ​មួយឆ្នាំ​។​ពិធី​ខួបកំណើត​នេះ គ្រោង នឹងរៀបចំ​ធ្វើ​នៅ​ភោជនីយដ្ឋាន V Friend ដែលមាន​ទីតាំងនៅ​ជិត​ផ្សារ​ដេប៉ូ ។ បើតាម​ការរៀបរាប់រ​បស់​តារា​ម្នាក់ ដែល​ត្រូវបាន ប៊ី​រី​យ៉ា អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​កូនស្រី​របស់​នាង​ដែរនោះ បាន​និយាយថា ពិធី​ខួបកំណើត​កូនស្រី​របស់ ប៊ី​រី​យ៉ា ដែល​គ្រោង និង រៀបចំ​នៅ​ល្ងាច​នេះ មាន​លក្ខណៈ​ធំដុំ​គួរសម ហើយ​ក្នុងនោះ​ក៏មាន​អ្នកសិល្បៈ​ចូលរួម​មួយចំនួន​ដែរ ។ Labia ជា​ឈ្មោះ​របស់​កូនស្រី ប៊ី​រី​យ៉ា នាង​មានមុខមាត់​ស្រស់ស្អាត​កាត់​ទៅរក​ឳ​ពុក ច្រើនជាង ម្តាយ ។ ជាពិសេស​មាន​សម្បុរ​ស​ស្អាត​គួរអោយ​ស្រលាញ់ ។ ចុងក្រោយ​នេះ ប៊ី​រី​យ៉ា បានបង្ហាញ​វត្តមាន​កូនស្រី តាមរយៈ​ការ​បង្ហោះ​រូបថត​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ។

ខួបកំណើត​កូនស្រី ប៊ី​រី​យ៉ា ល្ងាច​នេះ​ត្រៀម​រៀបចំ​យ៉ាង​ពិសេស​

ខួបកំណើត​កូនស្រី ប៊ី​រី​យ៉ា ល្ងាច​នេះ​ត្រៀម​រៀបចំ​យ៉ាង​ពិសេស​

​គេ​នៅ​ចាំបាន​ថា ក្រោយពី​សម្រាលកូន ប៊ី​រី​យ៉ា ហាក់​បិទបាំង​មិន​ចង់​ឱ្យគេ​ឃើញ​មុខ​កូនស្រី​របស់ខ្លួន នោះឡើយ ។ កាលណោះ នាង​បាន​អះអាងថា មិន​ចង់បង្ហាញ ដោយសារ​កូនស្រី​របស់​នាង​កើត​មិន​គ្រប់​ខែ (៧​ខែ​) ទើប​មាន​សុខភាព​មិនសូវ​មាំទាំ​ដូច​ទារក​ដទៃ ។ ទោះបី​ក្លាយជា​ម្តាយ​របស់គេ​ក៏ពិតមែន តែ ប៊ី​រី​យ៉ា នៅតែ មាន​រូប​សម្រស់​ស្រស់ស្អាត​ជាពិសេស​រូបរាង​តូច​ស្លី​ម​របស់​នាង ។ មហាជន​មួយចំនួន​ស្ទើរ​មិនដឹងថា ប៊ី​រី​យ៉ា មានកូន​នោះទេ ។ អ្វីដែល​កត់សំគាល់​នោះ ប៊ិ​រី​យ៉ា នៅតែមាន​ទីផ្សារការងា​រ​ដូច​មុន ។ ថ្មីៗ​នេះ​នាង​បាន បង្ហាញ មុខ​នៅក្នុង ស្ថានីយទូរទស្សន៍​បាយ័ន​ក្នុងនាម​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​ស​ម្ជ​ស្ស​និង​ស្ប៉ត ពាណិជ្ជកម្ម នានា ផងដែរ ៕ ចេ​នី​