បទចម្រៀង “ផ្លាប់” របស់ ព្រាប សុវត្ថិ កក្រើកពេញហ្វេសប៊ុក

ស្របពេល​ដែល​ចូល​ឆ្នាំ​ខ្មែរ​ជិតចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​កំពូល​តារា​ចម្រៀង​របស់​កម្ពុជា លោក ព្រាប សុវត្ថិ ត្រូវបាន​ទស្សនិកជន​មើល​ឃើញ​ថា​លោក កំពុង​តែមមាញឹក​ខ្លាំង​ជាមួយ​ការថត​បទ​ចម្រៀង​។
បទចម្រៀង “ផ្លាប់” របស់ ព្រាប សុវត្ថិ កក្រើកពេញហ្វេសប៊ុក
នៅ​ព្រឹក​ថ្ងៃ​ទី ៣១ ខែ​មីនា ឆ្នាំ ២០១៦នេះ​កំពូល​តារាចម្រៀង​រូប​នេះ​បាន​ចេញបទ​ថ្មី​របស់​លោក​សម្រាប់​រាំលេង​កម្សាន្ត​ឆ្នាំ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា “ផ្លាប់” មិន​ទាន់​បានប៉ុន្មាន​នាទី​ផង​មាន​អ្នក​ចូល​ទស្សនា​រាប់​ពាន់នាក់​ ហើយ​អ្នក​គាំ​ទ្ររូប​លោក​ក៏បាន​សរសើរ​បទចម្រៀង​ថ្មី​របស់​លោក​ថា លោកពូកែ​សម្តែង​ណាស់​កាយ​វិការ​ដែល​រូប​លោក​សម្តែង​មើល​ទៅ​ស័កសម​ជាមួយ​បទ​ចម្រៀង​។
អ្នកគាំ​ទ្រ​រូបលោក​បាន​បន្តទៀតថា “ បង ព្រាប សុវត្ថិ ពិតជាពូកែសម្តែង​មែន​ ខ្ញុពិតជាពេញចិត្តបង សុវត្ថិ ណាស់ បងជាកំពូលតារាចំរៀង​គ្មាន​ពីរគាំទ្របង​មួយរយភាគរយ​ ឆ្នាំនេះ​ផលិតកម្ម​រស្មី​ហង្សមាស​វ៉ាដាច់​គេ​ហើយ ពេល​ចូល​ឆ្នាំ​រាំឲ្យ​ណាណីម្តង​​”។
គួរបញ្ជាក់​ថា​ លោក​ ព្រាប សុវត្ថិ គឺជាកំពូល​តារាចម្រៀង​របស់​កម្ពុជា​ដែល​មាន​ភាព​ល្បីល្បាញ​អស់​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍កន្លង​ទៅ​នេះ​ផងដែរ៕

ដោយ ឆុង ស៊ីណាន
ប្រភព៖ mohahangtv

  • បទចម្រៀង “ផ្លាប់” របស់ ព្រាប សុវត្ថិ កក្រើកពេញហ្វេសប៊ុក已关闭评论
  • 30 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:វីដេអូ
Tags: