ក្រុមហ៊ុន​​​មួយ​នៅ​អង់គ្លេស​ផ្ដល់​​​សេវា​កម្ម​ទប់ទល់​​​មិន​ឲ្យ​មាន​ភ្លៀង​​ថ្ងៃ​​មង្គលការ

សម្រាប់​​ការ​រៀប​អាពាហ៍ពិពាហ៍​​​​​​​​​មិន​ថា​​អ្នក​រស់​នៅ​តំបន់​អាស៊ី អឺរ៉ុប​​​​តែង​​និយម​ធ្វើ​​ឡើង​នា​រដូវ​ក្ដៅ​ ដើម្បី​​ចៀស​វាង​​ពី​​​​​​​ធាតុ​​អាកាស​មិន​អំណោយ​ផល​ ដូច​ជា​ភ្លៀង​ ព្រិល​​ជា​ដើម ប៉ុន្តែ​​ពេល​ថ្មី​ៗ​នេះ​​ក្រុមហ៊ុន​​​​​​​​មួយ​ដែល​មាន​មូលដ្ឋាន​​នៅ​អង់គ្លេស​​​​​កំពុង​​ផ្ដល់​សេវាកម្ម​ពិសេស​មួយ​គឺ​ការ​ធានា​​មិន​ឲ្យ​មាន​ភ្លៀង​​នា​ថ្ងៃ​មង្គលការ។

 

ក្រុមហ៊ុន​​​មួយ​នៅ​អង់គ្លេស​ផ្ដល់​​​សេវា​កម្ម​ទប់ទល់​​​មិន​ឲ្យ​មាន​ភ្លៀង​​ថ្ងៃ​​មង្គលការ
 

តាម​ការ​ចុះ​ផ្សាយ​របស់​ CNN ក្រុមហ៊ុន​ទេសចរណ៍ ​Oliver’s Travels បាន​ផ្ដល់​កញ្ចប់​សេវាកម្ម​​សម្រាប់​គូ​ស្រករ​​​​ គឺ​​​​ធានា​​ឲ្យ​​មេឃ​​មាន​​ថ្ងៃ​​ក្ដៅ​ល្អ​​ក្នុង​ថ្ងៃ​មង្គល​​ការ ដោយ​ក្រុមហ៊ុន​ត្រូវ​ការ​រយៈ​ពេល​៦​សប្ដាហ៍​ដើម្បី​រៀប​ចំ និង​គិត​កម្រៃ​សេវា​ចំនួន​ ១​សែន​៥​ម៉ឺន​ដុល្លារ​​។

 

ចំពោះ​ដំណើរ​ការ​ធ្វើ​​ឲ្យ​មេឃ​ស្រលះ​​មិន​មាន​ពពក​ភ្លៀង​នោះ ក្រុម​ហ៊ុន​ខាង​លើ​​​​​បាន​ប្រើ​ប្រាស់​​នីតិវិធី​វិទ្យាសាស្ត្រ​ឈ្មោះ “Cloud Seeding” ជា​​ការ​​​បង្កើត​​ធាតុ​អាកាស​ប្រែ​ប្រួល​ បង្កើន​ឲ្យ​មាន​​ភ្លៀង​ធ្លាក់​ច្រើន​​​​មុន​ថ្ងៃ​ពិសេស​មក​ដល់។ ពួក​គេ​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ​​​ហោះ​​ និង​បាច​សមាស​ធាតុ ផ្សែង​និង​អំបិល​ សូដ្យូម​ក្លរីត និង​ ប៉ូតាស្យូម​ក្លរីត​ទៅ​ក្នុង​ខ្យល់ នៃ​តំបន់​ទី​​តាំង​នៃ​ថ្ងៃ​រៀប​មង្គល​ការ​។

 

ក្រុមហ៊ុន​​​មួយ​នៅ​អង់គ្លេស​ផ្ដល់​​​សេវា​កម្ម​ទប់ទល់​​​មិន​ឲ្យ​មាន​ភ្លៀង​​ថ្ងៃ​​មង្គលការ

 

គួរ​បញ្ជាក់​ថា​ នីតិវិធី​វិទ្យាសាស្ត្រ Cloud Seeding ជា​ឧស្សាហកម្ម​ចំណាយ​​លុយ​ច្រើន​​​និង​ធ្លាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​ ដូច​ជា​ សហរដ្ឋអាមេរិក ចិន និង​ឥណ្ឌា។ មក​ទល់​ពេល​នេះ អ្នក​វិទ្យាសាស្រ្ត​កំពុង​សិក្សា​បន្ថែម​ពី​​ដំណើរ​ការ​ខាង​លើ​នោះ សម្រាប់​ជា​​ដោះ​ស្រាយ​បញ្ហា​​លើ​​​វិស័យ​​កសិកម្ម​ និង​គ្រោះ​រាំង​ស្ងួត​​​នៅ​តំបន់​មួយ​ចំនួន​ផង​ដែរ៕

 

ក្រុមហ៊ុន​​​មួយ​នៅ​អង់គ្លេស​ផ្ដល់​​​សេវា​កម្ម​ទប់ទល់​​​មិន​ឲ្យ​មាន​ភ្លៀង​​ថ្ងៃ​​មង្គលការ
 

Cloud Seeding ត្រូវ​បានគេប្រើប្រាស់មុនថ្ងៃរៀបអភិសេករបស់ព្រះអង្គម្ចាស់អង់គ្លេស William Arthur Philip Louis 

ចុចអាន៖  វាល​ខ្សាច់​ខ្សត់​ភ្លៀង ក្លាយ​ជា​ស្ថានសួគ៌​ផ្កា​ចម្រុះ​ពណ៌

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ CNN, dailymail​​​​​​​​​​​​​​​​​​​​​​​​​​​​​​​