ហ្គេតប៊ី បង្កើតវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ឋសាស្រ្តរៀបផលិត ផលលើធ្នើតាមទីផ្សារ ដល់និស្សិតក្នុងខេត្តបាត់ដំបង

និស្សិតនៅសកលវិទ្យាល័យទទួលបាននូវការសិក្សាពីទ្រឹស្តី និងចាំបាច់ ត្រូវការបន្ថែមការអនុវត្តផ្ទាល់ ដើម្បីអោយស្វែងយល់ អោយកាន់តែច្បាស់។ 

បាត់ដំបង៖ ហ្គេតប៊ី បានបង្កើតវគ្គបណ្តុះបណ្តាលស្តីពី យុទ្ឋសាស្រ្តរៀបផលិត ផលលើធ្នើតាមទីផ្សារ ជូនដល់និស្សិតនៅសកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់នូវចំណេះដឹងពីការពង្រីកការលក់ ការវេចខ្ចប់ និង ការដាក់បង្ហាញ ផលិតផល បែបណាដើម្បី ទាក់ទាញអតិថិជន ។ តំណាងហ្គេតប៊ីបានបន្ថែមថា ក្រៅពីនាំមក នូវភាពទាន់សម័យ និងភាព ស្រស់សង្ហាដល់យុវវ័យ ហ្គេតប៊ីក៏បានចូលរួមចំណែក ផ្តល់នូវចំណេះ ដឹង និង បទពិសោធន៍ល្អៗដែលមាន សារះប្រយោជន៍ ដល់យុវវ័យកម្ពុជា ដើម្បីជាទុនមួយសំរាប់ពួកគេ នៅពេលបញ្ចប់មហាវិទ្យាល័យ និងត្រៀម ដាក់ពាក្សតាមកន្លែងធ្វើការផ្សេងៗ ។

តំណាងសកលវិទ្យាល័យ បៀលប្រាយ ក៏បានបន្ថែមថា នេះជាលើក ទី៣ហើយដែលហ្គេតប៊ី បានសហការជាមួយសកលវិទ្យាល័យ ផ្តល់នូវវគ្គបណ្តុះបណ្តាលនិង ការអនុវត្ត ដែលមានសារៈសំខាន់សំរាប់ជា ទុនអោយនិស្សិតទាំងអស់យក ទៅបំពេញការងារទៅថ្ងៃអនាគត។
ក្រៅពីវគ្គបណ្តុះបណ្តាល ហ្គេតប៊ីក៏បាន នាំមកនូវការប្រគំតន្រ្តី ដើម្បីអោយយុវវ័យទាំងអស់បានជួបជុំគ្នា សប្បាយរីករាយ ជួបជាមួយតារាចំរៀងដ៏ល្បី គឺលោកនីកូ និង កញ្ញាទេពបូព្រឹក្ស។ ហ្គេតប៊ីក៏បានណែនាំពីសារៈសំខាន់នៃការរៀបចំខ្លួនអោយទាន់សម័យ និង សមរម្យតាមកាល:ទេស: ក្នុងពេលជាមួយគ្នានេះដែរ ហ្គេតប៊ីក៏បានណែនាំពីផលិតផលច្នៃម៉ូដសក់ថ្មី គឺហ្គេតប៊ីស្ទាយ៍លីងវ៉េក
(GATSBY STYLING WAX ) សំរាប់ម៉ូដសក់បែបធម្មជាតិ ដែលជាស្ទាយ៍កំពុងពេញនិយមរបស់ យុវវ័យនាពេលបច្ចុប្បន្ន ក្រៅពីផលិតផលច្នៃម៉ូដសក់ ហ្គេតប៊ីក៏បាននាំមកនូវផលិតផលសំរាប់បុរសតាំងពីចុង
សក់ដល់ចុះជើង ដើម្បីអោយបុរសគ្រប់រូបមានភាព ស្រស់សង្ហារ និង ទាន់សម័យ ក្នុងនោះមានដូចជា
ហ្វូមលាងមុខត្រជាក់ ស្ព្រៃបាញ់ក្លៀក និង ទឹកអប់ហ្គេតប៊ីជា ដើម។ ហ្គេតប៊ីបានក្លាយទៅ ជាមិត្តដ៏ជិតស្និទ្ឋិរបស់
យុវវ័យ ដែលជួយប្រឹក្សា និងធ្វើអោយយុវវ័យទាំងអស់មាន ស្រស់សង្ហា ទាន់សម័យ ប្រកបដោយភាពជឿជាក់ ។ ដើម្បីទទួលបានផលិតផលដែលមានគុណភាព សូមរក ទិញផលិតផលដែលមានបិទស្ទីកគ័រ ឌីខេអេសអេច (DKSH) ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត