Roborace​ ​រថយន្ត​ប្រណាំង​រាង​ចម្លែក​ប្រចាំ​ទសវត្ស​

​Roborace​ ​ជា​ប្រភេទ​រថយន្ត​ប្រណាំង​ដែល​មាន​រូប​រាង​ប្លែក​ខុស​ពី​រថយន្ត​ប្រណាំង​នានា​។​ ​រថយន្ត​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​លោក​ ​Daniel Simon​ ​ដែល​គាត់​ក៏​ជា​អ្នក​ដែល​រចនា​ម៉ូតូ​នៃ​ពេល​អនាគត​ក្នុង​រឿង​ ​Tron​ ​ផង​ដែរ​។​

 

Roborace​ ​រថយន្ត​ប្រណាំង​រាង​ចម្លែក​ប្រចាំ​ទសវត្ស​

​ងាក​មក​មើល​រថយន្ត​ ​Roborace​ ​វិញ​ជា​រថយន្ត​ដែល​មិន​តម្រូវ​ឲ្យ​មាន​មនុស្ស​បើក​នៅ​ខាង​ក្នុង​នោះ​ទេ​ពោល​គឺ​អាច​កំណត់​ឲ្យ​វា​បើក​ដោយ​ស្វ័យប្រវត្ត​។​ ​លើស​ពី​នេះ​​ Roborace​ ​គឺ​ជា​រថយន្ត​ដែល​ដំណើរ​ការ​ប្រព័ន្ធ​អគ្គិសនី​ទាំង​ស្រុង​ ​តែ​បើ​និយាយ​អំពី​ល្បឿន​វិញ​នោះ​គឺ​ ​រថយន្ត​នេះ​អាច​រត់​បាន​ដល់​ល្បឿន​ ​៣០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯណោះ​។​

 

Roborace​ ​រថយន្ត​ប្រណាំង​រាង​ចម្លែក​ប្រចាំ​ទសវត្ស​

 

​ដោយ​ក្នុង​នោះ​យោង​តាម​ក្រុម​ការងារ​ដែល​ផលិត​ ​Roborace​ ​ថា​ពួក​គេ​កំពង់​ចរចា​ដើម្បី​លក់​នូវ​គម្រោង​រថយន្ត​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ Red Bull ​ផង​ដែរ​។​ ​សម្រាប់​វត្តមាន​របស់​វា​អាច​នឹង​ចេញ​ជា​រូបរាង​ពិត​នា​ដំណាច់​ឆ្នាំ​២០១៦​ ឬ​ក៏​អាច​ក្នុង​ឆ្នាំ​២០១៧​៕​

 

Roborace​ ​រថយន្ត​ប្រណាំង​រាង​ចម្លែក​ប្រចាំ​ទសវត្ស​

 

 

អាន​បន្ត​ ​៖​  ខ្លី​ៗ​ពី​វិធីសាស្ត្រ​ថត​រូប​ ​របស់​អ្នក​ថត​រូប​ប្រចាំ​សេត​វិមាន​

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ
ប្រភព​ ​៖​ verge