ញាក់សាច់! គម្រោងសាងសង់ ភោជនីយដ្ឋានមួយ នៅម៉ិចស៊ីកូ ធ្វើឲ្យគ្រប់គ្នា ផើតពោះតែម្តង

ម៉ិចស៊ីកូ៖ ថ្មីៗនេះម៉ិចស៊ីកូ កំពុងតែធ្វើការបង្អួតស្នាដៃឌីហ្សាញម៉ូតថ្មី នៃរូបរាងភោជនីយដ្ឋានដែលមានកម្ពស់ខ្ពស់មួយ ស្ថិតនៅលើជ្រលងភ្នំទឹកធ្លាក់ Basaseachic ដែលធ្វើឲ្យការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ដល់បណ្តាភ្ញៀវទេសចរជាច្រើន ឃើញហើយមានអារម្មណ៍ថាបុកពោះគ្រប់ៗគ្នាតែម្តង។

បើតាមប្រភបានឲ្យដឹងថា គម្រោងសាងសង់ភោជនីយដ្ឋាននេះមានឈ្មោះថា Copper Canyon Cocktail Bar និងមានបើកបម្រើសេវាកម្មម្ហូបអាហារ លក្ខណៈជាភោជនីយដ្ឋាន ដែលផ្ទៃបាតក្រាលទៅដោយកញ្ចក់ មានបារ និងមានទីកន្លែងហែលទឹកផងដែរ។ ភោជនីយដ្ឋាននេះ បានឌីហ្សាញឡើងដោយលោក Tall Arquitectos មានកម្ពស់តែពីរជាន់ប៉ុណ្ណោះ។ ជាន់ទី១ មានលក្ខណៈដូចបារ មានទីកន្លែងអង្គុយ ហើយមានបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈផ្សេងៗជាច្រើនមុខទៀត។ ចំណែកឯជាន់ទី២ គឺជាកន្លែងហែលទឹក និងជាទីសម្រាប់ភ្ញៀវទេសចរអាចអង្គុយលេង និងទស្សនាទិដ្ឋភាពទេសភាពជុំវិញនោះ រួមមានទឹកជ្រោះ និងជ្រលងដងភ្នំស្អាតៗផងដែរ។ 

គួរបញ្ជាក់ដែរថា ភោជនីយដ្ឋានមុនមួយដែលបានបើកដំណើរការរួចមកហើយ កាលពីឆ្នាំ២០១១ ជាមួយនិងកម្ពស់ខ្ពស់ជាងគេបំផុតក្នុងពិភពលោក ហាក់បីដូចជាស្ថិតនៅក្នុងលំហអាកាសមួយអីចឹង ដែលមានកម្ពស់ ៤១១ម៉ែត្រ ស្ថិតនៅជាន់ទី១២២ ក្នុងអគារ Burj Khalifa នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

ទោះជាយ៉ាងណា គម្រោងសាងសង់ខាងលើមួយនេះ គេមិនទាន់ដឹងថាច្បាស់ថានឹងចាប់ផ្ដើមសាងសង់ នៅពេលណានោះឡើយ៕ 

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត