បាក់​ស្ពាន​កំពុង​សាងសង់​នៅ​ឥណ្ឌា​អាច​មាន​ជន​រង​គ្រោះ​ច្រើន​នាក់

ស្ពាន​កំពុង​សាងសង់​មួយ​បាន​បាក់​កាលពី​ថ្ងៃ​ទី​៣១ មីនា នៅ​ទីក្រុង​កាល់​កូតា ភាគ​ខាងកើត​ឥណ្ឌា ដោយ​មនុស្ស​ច្រើន​នាក់​ជាប់​ក្រោម​គំនរ​បាក់បែក​។

យោង​តាម​រូបភាព​ទូរទស្សន៍ គេ​ឃើញ​ប៉ូលិស និង​ពួក​អ្នក​ជួយ​សង្គ្រោះ​រួម​ទាំង​បណ្តា​អ្នកដំណើរ​ផង​ដែរ កំពុង​ប៉ុនប៉ង​បើក​រើ​កកាយ​គំនរ​បាក់បែក​ស្វែងរក​បណ្តា​អ្នក​នៅ​រស់រាន​មានជីវិត ក្រោយ​ការ​បាក់​ស្ពាន​អាកាស​នោះ​ដែល​កសាង​ឡើង​ដើម្បី​សម្រួល​ចរាចរណ៍ ៕