Jumbo និង The Green ឡើង​ទៅ​វគ្គ​១/២ រីឯ​​៤ក្រុម​ទៀត ​ប្រកួត​នៅ​ថ្ងៃសៅរ៍

​ក្រុម Jumbo និង​ក្រុម The Green បាន​ទទទល​ជ័យ​ជម្នះ​រៀងៗ​ខ្លួន ក្នុងការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ ដើម្បី​ឡើង​ទៅ​​ប្រកួត​នៅ​វគ្គ​១/២​ឬ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ព្រឹត្តិការណ៍ប្រកួត​បាល់​ទាត់​ហ្វុត​សាលនារី ដណ្តើម​ពាន​រង្វាន់​ខេមអេដ ប្រចាំឆ្នាំ​២០១៦ (CamEd Women’s Futsal Tournament 2016)។ ​បាន​រក​ឃើញ​​បេក្ខភាព​២​ក្រុម ដែល​ត្រូវ​ឡើង​ទៅ​ប្រកួតនៅ​វគ្គ​១/២ ឬ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ រីឯ​ក្រុម​ចំនួន​៤​ទៀត នឹង​ត្រូវ​ប្រកួត​ប្រជែង​ឡើង​ទៅ​វគ្គ​នោះ នៅ​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ។

gs-7នៅ​ក្នុងការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ នៅ​លើ​ទី​លាន​សិប្បនិម្មិត KB Sport Club កាល​ពី​ថ្ងៃ​ពុធ ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ឆ្នាំ​ចាស់ Jumbo និង​​ក្រុម The Green បាន​ទម្លាក់​ក្រុម Inside Out និង​ក្រុម Girl Spirit ដើម្បីឡើង​ទៅ​អង្គុយចាំ​​បេក្ខភាព​២​ក្រុម​ទៀត​នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ នៅ​ក្នុងការ​ប្រកួត​នោះ ក្រុម Jumbo បាន​យក​ឈ្នះ​លើ​ក្រុម Girl Spirit ក្នុងលទ្ធ​ផល ២-១ ទាំង​លំ​បាក ខណៈ​គ្រាប់​បាល់​ទាំង​២​នេះ​រក​បាន​ដោយកីឡាការិនី ពៅ សៀវលី និង ហាក់ ធីថាកា រីឯ​ គីម ហួយហ្គេច ជា​អ្នក​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្រុម Girl Spirit។ ចំណែក​ក្រុម The Green បាន​យក​ឈ្នះ​ក្រុម Inside Out ក្នុង​លទ្ធ​ផល ២-០ ដែល​គ្រាប់បាល់​ទាំង​នេះ​រក​បាន​ដោយ​កីឡាការិនី កែវស្ងួន នារីរ័ត្ន និង ម៉ៅ ម៉ាលីឡេន។

gs-6

​ទាំង​៨ ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​​១/៨​ផ្តាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​បាន​បញ្ចប់ការ​ប្រកួតជម្រុះ​តាម​ពូល​ទាំង​៤ កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ។ ក្រុម​ទាំង​៨ ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូល​ទាំង​៤​ ដែល​មាន​ក្រុម​ចូល​រួម​ចំនួន​២០​ក្រុម​នោះ រួម​មាន​ក្រុម The Green, Inside Out, Jumbo, Girl Spirit, Ayo GG, Sugar Free, Destinee និង​ក្រុម​Doumble Kick។

យ៉ាង​ណាមិញ នៅ​ថ្ងៃ​ពុធ​នេះ​មាន​ការ​ប្រកួត​ជម្រុះ​៤​ក្រុម ដែល​ធ្វើ​នៅ​លើ​ទី​លាន​សិប្បនិម្មិត KB Sport Club ​ដោយ​ក្នុង​នោះ​ក្រុម The Green កំពុង​ប្រកួត​ជាមួយ​ក្រុម Inside Out ដែល​នឹង​បញ្ចប់​នៅ​ម៉ោង​៣​​បន្តិច​ទៀត​នេះ រីឯ​​ក្រុម Jumbo ត្រូវ​ប្រកួត​ជាមួយ​ក្រុម Girl Spirit ចាប់​ពី​ម៉ោង​៣​រសៀល​រហូត​ដល់​ម៉ោង​៤:០០។ ចំណែក​ក្រុម​ចំនួន​៤​ទៀត នឹង​ត្រូវ​ប្រកួត​ជម្រុះ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ ឬ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ នៅ​រសៀល​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ៕

gs-5 gs-4 gs-3 gs-2 gs-1