នីហ្សេរីយ៉ា ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ Africa Cup of Nations

ក្រុមជម្រើស​ជាតិ​នីហ្សេរីយ៉ា ត្រូវ​បាន​កាត់​ចេញ ព្រឹត្តិការណ៍ Africa Cup of Nations បន្ទាប់ពី​គ្រាប់បាល់​ស៊ុតបញ្ចូល​ទី ១ គ្រាប់​ក្នុងតង់ទី​មួយ​ពី​សំណាក់​កីឡាករ Ramadan Sobhy បាន​ជួយ​ឲ្យ​អេ​ហ្ស៊ីប ទទួល​ជ័យជម្នះ ១-០ ក្នុង​ពូល G ក្នុងទីក្រុង Alexandria ។

egypt-vs-nigeriaក្រុម​ម្ចាស់​ជើងឯក ៧ សម័យ​កាល អេហ្ស៊ីប ត្រូវការ​ត្រឹមតែមួយ​ពិន្ទុ​ប៉ុណ្ណោះ​ពីការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​នឹងក្រុម​ជម្រើសជាតិ​តង់ហ្សានី នៅ​ខែមិថុនា ហើយសេណេហ្គាល់ ក៏ត្រូវ​ការមួយ​ពិន្ទុ​ផងដែរ​ពី​ការ​ប្រកួតជា​មួយ​នឹង​ប៊ូរុនឌី និង​ណាមីប៊ី ដើម្បី​មាន​ភាព​ជាក់លាក់​ក្នុងការ​ឈានទៅ​ប្រកួត​នៅ​ប្រទេស​ហ្គាបុង​ នៅឆ្នាំ​ក្រោយ។

ប៉ុន្តែ ការ​រងបរាជ័យ​សម្រាប់​ក្រុម​ម្ចាស់​ជើងឯក​បីសម័យ​កាល នី​ហ្សេរីយ៉ា មានន័យថា ពួកគេ​នឹងអវត្ត​មាន​ពីព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​អាហ្រ្វិក ជា​លើកទី ៣ ក្នុងចំណោម​យុទ្ធនាការ ៤ លើក​ចុង​ក្រោយ​។ រីឯ អតីត​ម្ចាស់​ជើងឯក អាហ្រ្វិក​ខាង​ត្បូង ចាំ​បាច់​ត្រូវ​តែបង្កើត​រឿង​អព្ភូត​ហេតុ​មួយក្រោយ​ពីការ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជា​មួយ​នឹង​ក្រុម​កំពុង​នាំមុខ កា​មេរូន បាន​ធ្វើ​ឲ្យពួក​គេ​ដេញ​តាមពី​ក្រោយ ៥ ពិន្ទុ ខណៈ​ដែល​នៅសល់​ការ​ប្រកួត ២ លើក​ទៀត​៕