យក​ម៉ូ​ទ័​រ​បូមទឹក​មក​ជួសជុល​ភ្លាត់ស្នៀត​ឆក់​សន្លប់ មិនទាន់​ដឹងថា​ស្លាប់​រឺរ​ស់ម​នោះទេ​

ស្ទឹងត្រែង:
 យុវជន​ម្នាក់ បាន​យក​ម៉ូ​ទ័​រ​បូមទឹក​ខូច​មក​ជួសជុល ភ្លាត់ស្នៀត​ឆក់​សន្លប់​ស្ដូកស្ដឹងហើយ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​ត្រូវខ្សែភ្លើង​ឆក់ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិកាំ​ង​មេម៉ាយ សង្កាត់​ព្រះបាត ក្រុង​ស្ទឹងត្រែង ។​

​ជនរងគ្រោះ​ឈ្មោះ​ឃិន ចំរើន អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ នៅមុនពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​ម៉ូ​ទ័​រ​ខូច​មក​​ជួសជុល បន្ទាប់ពី​ជួសជុល​ម៉ូទ័​រ​រួច រូបគេ​បាន​យក​ចានដែក​ធំ​ចាក់ទឹក ដើម្បី​ធ្វើតេស្ត​ថា តើ​វា​ដំណើរ​បាន ឬយ៉ាងណា តែដោយសារ​ចានដែក​ដាក់​ទឹកបាន​តិចពេក និង​ហៀរហូរ​ពេញ​ផ្ទះ រូបគេក៏យក​ម៉ូ​ទ័​រ​ទៅ​ដាក់​នៅ​ទន្លេ រួច​ប្រាប់​បងប្អូន​ជីដូនមួយ​ជួយ​ដោត​ភ្លើង​នៅលើផ្ទះបន្ទាប់មក​ក៏បាន​ត​ខ្សែភ្លើង​ទៅនឹង​ព្រី​ភ្លើង ស្រាប់​ឆក់​តែម្តង ។​

​ក្រោយពី​ដឹងថា ជនរងគ្រោះ​ត្រូវ​ភ្លើង​ឆក់​និង​សន្លប់​នោះ ត្រូវ​គ្រួសារ​ជួយ​ដឹក​ទៅសង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តហើយ​ត្រូវ​ក្រុមគ្រូពេទ្យ​ប្រាប់ថា សង្ឃឹមរស់តិ​ចណាស់ ។ ដោយ​ភាព​អស់សង្ឃឹម​នោះ ក្រុមគ្រួសារ​សាច់ញាតិ​ក៏បាន​នាំត្រឡប់មកផ្ទះ​វិញ និង​រៀបចំ​ពិធី​សង្គ្រោះ​បែប​បុរាណ ដោយបាន​យក​ខ្សាច់​មក​កប់និង​ស្រោច​ទឹក​តិចៗ ។​

​ឪពុក​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា កូនប្រុស​គាត់​បាន​ទៅផ្ទះ​ឪពុកធំ​របស់គេ ហើយឃើញ​ម៉ូ​ទ័​រ​បូមទឹក​របស់ខ្លួន ក៏បាន​យកមក​ជួសជុល បងប្អូន​ជីដូនមួយរ​បស់​គេប្រាប់​ដែរ​ថា មិនចាំបាច់​ធ្វើ​ទេ ចាំ​យកទៅ​ឲ្យ​ជាង​ធ្វើ​វិញ តែ​គេ​មិន​ព្រម​ចង់​ជួសជុលដោយ​ខ្លួនឯង ក៏​ជួ​បែបនេះ​​តែម្តង ។​

​បច្ចុប្បន្ន រហូតមកទល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ ជនរងគ្រោះ​នៅ​មិនទាន់​ដឹងថាស្លាប់ឬ​រស់​នៅឡើយ​ទេ ខណៈ​ក្រុមគ្រួសារ​កំពុងធ្វើការ​សង្គ្រោះ​ដោយ​កប់​ខ្សាច់និង​ស្រោច​ទឹក​៕​R

យក​ម៉ូ​ទ័​រ​បូមទឹក​មក​ជួសជុល​ភ្លាត់ស្នៀត​ឆក់​សន្លប់ មិនទាន់​ដឹងថា​ស្លាប់​រឺរ​ស់ម​នោះទេ​