ស្លាប់​២ របួសធ្ងន់​ស្រាល​៩​នាក់ ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត នៅ​ស្រុក​បរ​កែវ​

រតនគីរី:
មនុស្ស​២​នាក់​បាន​ស្លាប់ និង​៩​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់ក្រឡាប់​រថយន្ត​បង្កឡើង​ដោយ​ខ្លួនឯង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹកថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ នៅមុខ​វាលស្រែ​លោក​ហាក់​សុភា តាម​ផ្លូវលំ​ក្រាលក្រួស​ក្រហម​១​ខ្សែ ស្ថិតនៅ​ចំណុច​ភូមិ​ស៊ើ​ង ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

​ជនរងគ្រោះ​ទាំង​២​ដែល​ស្លាប់​មានឈ្មោះ វាំង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំអ្នកបើកបរ ឈ្មោះ​យូ គឹម​យុ​ត ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មាន​ទីល​នៅ​ភូមិ​អ៊ុន ឃុំ​លំ​ជ័រស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ។​ព្រមទាំង​មនុស្ស​ប្រុស​ស្រី​៩​នាក់​ទៀត​រងរបួស​ស្រាលអ្នក​ទាំងអស់នោះ​រស់​ភូមិ​-​ឃុំ​ជាមួយ​អ្នកបើកបរ​ខាងលើ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត ម៉ាក នីសា​ន់ ពណ៌​ទឹកប្រាក់ ស្លាក​លេខភ្នំពេញ 2Y-0094 បាន​បើក​យ៉ាង​លឿន ខ​ណះ​មក​​ដល់​ចំណុចកើតហេតុ រថយន្តបាន​រេ​ចង្កូត ធ្លាក់​ផ្លូវ​ក្រឡាប់​ច្រើន​ត្រឡប់ បណ្តាល​ឲ្យ​ស្លាប់​២​និង​របួសធ្ងន់ស្រាល​៩​នាក់​។​

​មូលហេតុ​ជនរងគ្រោះ​ទាំងអស់គ្នា​បាន​បើករថយន្ត​ទៅ​ស៊ីការ​គេ​នៅ​ភូមិ កែង​សាន់ហើយ​វាក់​និង​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក ជាន់​ហ្វ្រាំង​បោក​ធ្លាក់​ផ្លូវ​តែម្តង ប៉ុន្តែ​មិនបង្ក​ឲ្យ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​នោះឡើយ​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​និង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​បរ​កែវ​ក៏​ប្រគល់សាកសព​ទាំង​២​នាក់​ឲ្យ​ទៅ​ក្រុម​គ្រូ​សារ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្តសមត្ថកិច្ច​ក៏បាន​អូស​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បីដោះស្រាយ​ជា​ក្រោយ​៕​R

ស្លាប់​២ របួសធ្ងន់​ស្រាល​៩​នាក់ ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត នៅ​ស្រុក​បរ​កែវ​

ស្លាប់​២ របួសធ្ងន់​ស្រាល​៩​នាក់ ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត នៅ​ស្រុក​បរ​កែវ​