គយ​កម្ពុជា​ទៅ​ស្វែង​យល់​ជាក់ស្តែង​អំពី​ទំនិញ​ថៃ​ចូល​មក កម្ពុជា​

:
​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បានអោយដឹង​ថា​បណ្ឌិត គុណ ញឹម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​កាលពី​ថ្មីៗ​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​រដ្ឋបាល​គយ​កម្ពុជា​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​ថៃ ក្នុង​គោលបំណង​ស្វែងយល់​ពី​លំហូរ​ទំនិញ​របស់​ថៃ​នាំ​ចូល​មក​កម្ពុជា និង​ទំនិ ញ​ឆ្លងកាត់​តាម​ប្រទេស​ថៃ​មក​កម្ពុជា​ដោយ​ប្រើប្រាស់​កំពង់ផែ​មួយចំនួន​នៃ​ប្រទេស​ថៃ ក៏​ដូច​ជា​ការ​ដឹក​តាម​ផ្លូវគោក​មក​កម្ពុជា​ដែរ ។​
     
ទស្សនកិច្ច​ស្វែងយល់​នេះ​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែ​មីនា​ឆ្នាំ​២០១៦​។​ប្រភព​ពត៌មាន​បានអោយដឹងថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណប្រតិភូ​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​គយ​ថៃ​ប្រចាំ​កំពង់ផែ​ឡាំ​ចា​បាង កំពង់ផែ​ខ្លងយ៉ៃ​និង​ផែ​S.Kittawan​ដែល​ជា​កំពង់ផែ​សំខាន់ សម្រាប់​ចរាចរ​ទំ និ​ញ​ឆ្លងកាត់​មក​ប្រទេស​កម្ពុជា​។ នៅតាម​កំពង់ផែ​នី​មួយៗ គណប្រតិភូ​គយ កម្ពុជា ត្រូវបាន​ទទួល​ស្វាគមន៍​និង​ធ្វើ​បទ​បង្ហាញ​ពី​សំណាក់​មន្ត្រី​គយ​ថៃ ស្តី ពី ទិដ្ឋភាព​ទូទៅ​នៃ​ការងារ​គយ ព្រម​ទាំង​នីតិវិធី​គយ​ពាក់ព័ន្ធ​នឹង​ទំនិញ​នាំចេញ នាំចូល​និង​ឆ្លងកាត់​តាម​កំពង់ផែ​នោះ​។​    ​

​បណ្ឌិត​គុណ​ញឹម​មានប្រសាសន៍ថា​ប្រទេស​ថៃ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​យ៉ាង​សំខាន់​របស់​កម្ពុជា ។ ទន្ទឹម​នឹង​ទំនិញ​របស់​ថៃ​នាំ​ចូល​មក​កម្ពុជា ក៏​មាន​ទំនិញ​មួយចំនួន​នាំ​ចូល​មក​កម្ពុជា​ពី​ប្រទេស​ទី​៣ ដោយ​ដឹក​ឆ្លង កាត់​ប្រ ទេស​ថៃ​នេះដែរ​។​ហេតុនេះ​អគ្គនាយក​គយ​កម្ពុជា​បាន​ស្នើ​ឲ្យ​គយ​ថៃ​ជួយ​សម្រួល​ដល់​ទំនិញ​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​ទី​៣​ដោយ​ប្រើប្រាស់​កំពង់ផែ​ឡឺម​ចា​បា​ង​(​ដឹក​ឆ្លងកាត់​)​និង​ជួយ​ពង្រឹង​ការគ្រប់គ្រង​ទំនិញ​នាំ​ចូល​មក​កម្ពុជា​ដឹក​ឆ្លងកាត់​កំពង់ផែ​ឡឺម​ចា​បាង​នេះដែរ ។​

​ជាមួយគ្នានេះដែរ​អគ្គនាយកដ្ឋាន​គយ​កម្ពុ​ជា​បាន​ចាត់តាំង លោក នួន ច័ន្ទ​រិទ្ធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជា​ចំណុច ទំ​នាក់ ទំនង ដើម្បី​បន្ត​ធ្វើ​ការងារ​នេះ​ជាមួយ​គយ​ថៃ ។​

​គួរបញ្ជាក់​ថា​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​ទ្វេភាគី​នៃ​រដ្ឋបាល​គយ​ទាំង​ពីរ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​នៅ​ប្រទេស​ថៃ​ភាគី​ទាំង​ពីរ​ប​នា​ន​រៀបចំ​សេចក្តីព្រាង “​អនុ ស្សរណៈ​ស្ដីពី​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ទ្វេភាគី​និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ​”​ហើយ​គ្រោង​ចុះហត្ថលេខា​នៅក្នុង​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​ដែល​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​២៥-២៧ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ទីក្រុង​ភ្នំពេញ ។

​ក្នុង​ទស្សនកិច្ច​នេះ​ប្រតិភូ​គយ​កម្ពុជា​ក៏​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន SCG និង​មជ្ឈមណ្ឌល​ចែកចាយ​គ្រឿងបន្លាស់​គោយន្ត ត្រាក់ទ័រ ម៉ាស៊ីន​ច្រូត របស់​ក្រុមហ៊ុន Siam Kubota Corporation ដែលមាន សាខា​នៅ​កម្ពុជា​ផង​ដែរ​។​

គយ​កម្ពុជា​ទៅ​ស្វែង​យល់​ជាក់ស្តែង​អំពី​ទំនិញ​ថៃ​ចូល​មក កម្ពុជា​

គយ​កម្ពុជា​ទៅ​ស្វែង​យល់​ជាក់ស្តែង​អំពី​ទំនិញ​ថៃ​ចូល​មក កម្ពុជា​

គយ​កម្ពុជា​ទៅ​ស្វែង​យល់​ជាក់ស្តែង​អំពី​ទំនិញ​ថៃ​ចូល​មក កម្ពុជា​

គយ​កម្ពុជា​ទៅ​ស្វែង​យល់​ជាក់ស្តែង​អំពី​ទំនិញ​ថៃ​ចូល​មក កម្ពុជា​