អគ្គិភ័យ​ឆាបឆេះ​រោង​សិប្បកម្ម មួយកន្លែង​នៅ​ក្រុង​បាន​លុង

រតនគីរី:
 អគ្គិភ័យ​ឆាបឆេះ​រោង​សិប្បកម្ម មួយកន្លែង​នៅ​ក្រុង​បាន​លុង ដែល​ឆេះ​មាន​ទំហំ ៥x៨ធ្វើ​អំពី​ឈើ ជញ្ជាំង​បាំង​ក្តារ ដំបូល​ប្រក់​ស័ង្កសី កាលពី​វេលា​ម៉ោង​១ និង​៣០​នាទីយប់​ឈានចូល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦​នេះ នៅត្រង់ចំណុច​អូរ​សុភមង្គល ស្ថិត​ក្នុងភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​រោង​សិប្បកម្ម​ដែល​ភ្លើង​ឆេះ​នោះ មានឈ្មោះ ឡំ ធៀង​ហុង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំជនជាតិ​វៀតណាម​មានមុខ​របរ​ធ្វើ​រោង​សិប្បកម្ម បាន​ជួល​ដី​ពី​លោក​យូ កា​វិមាន ជាមន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ទៅ​ឲ្យ​បុរស​ម្នាក់​ជា​ជនជាតិ​វៀតណាម ។​

​ក្នុង​ហេតុការណ៍​នេះ  សម្ភារៈ​ដែល​ត្រូវបាន​អគ្គិភ័យ បំផ្លាញ់​រួមមាន​៖ ម៉ាស៊ីន​តាប​១គ្រឿង (​ម៉ាស៊ីន​តាប​សំរាប​ឈូស និង​ឃូ​ង​ឈើ​) ទី​២.​ម៉ាស៊ីន​ជ្រៀក​១​គ្រឿង ទី​៣ខូចខាត​គ្រឿង សង្ហា​រឹម​មួយចំនួនធំ​ផងដែរ​។​

 យ៉ាងណាក៏ដោយ នៅ​មិនទាន់មាន​ប្រភព​ណាមួយ បញ្ជាក់​អំពី​ករណី​ឆេះ​សិប្បកម្មនេះ​ទេ តែ​គ្រាន់តែ​ដឹងថា​នៅ​ថ្ងៃកើតហេតុ ម្ចាស់​សិប្បកម្ម​ឈ្មោះ​ហុង ជាជនជាតិ​វៀតណាម មិន​នៅផ្ទះ​នោះទេ​គឺ​ទៅ​ភ្នំពេញ ។ តាម​ប្រភពពី​កន្លែងកើតហេតុបាន​និយាយថា គេ​សង្ស័យ​គឺ​ផ្តើមចេញពី​ទូ​ស្សេ​ចរន្ត​អគ្គីសនី​ខ្សែភ្លើងដែល​ជនរងគ្រោះ​បើកភ្លើង​ចោល​មិន​នៅផ្ទះ ៕​R

អគ្គិភ័យ​ឆាបឆេះ​រោង​សិប្បកម្ម មួយកន្លែង​នៅ​ក្រុង​បាន​លុង