អគ្គនាយកដ្ឋាន​គយ​ក​ម្ពុ​ជា​សង់​បណ្ណាល័យ​នៅ​កងពលធំ​អន្តរាគមន៍​លេខ​២​សៀមរាប​

:
​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បានអោយដឹងថា​ នៅ​ថ្ងៃទី​៣១​ខែ​មី នា​ឆ្នាំ​២០១៦ បណ្ឌិត​គុណ​ញឹម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​មន្ត្រី​គយ​និង​រដ្ឋាករ​ចុះសាកសួរ​សុខទុក្ខ​និង​ជួប​សំ ណេះ​សំ​ណា​ល​ជាមួយ​កងទ័ព​ក្នុង​កងពលធំ​អន្តរាគមន៍​លេខ​២​ជា​អង្គភាព​ស​ម្ព័ ន្ធ​មេត្រីភាព​ជាមួយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដែល​កំពុង​ឈរជើង​នៅក្នុង​ឃុំ​ត្បែង​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​កែវ​ធី​នាយរង​សេនាធិការ​ចម្រុះ​និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​២​បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ចុះសួរសុខទុក្ខ​នេះហើយ បណ្ឌិត​គុណ​ញឹម​បាន​សំដែង​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​វីរភាព របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុង​កងពលធំ​អន្តរាគមន៍​លេខ​២​ដែល​កំពុង​បំពេញបេសកកម្ម​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ការពារ​រដ្ឋធម្មនុញ្ញ​និង​ការពា​រាជរដ្ឋាភិបាល​និង​ប្រជាជន​។​បណ្ឌិត គុណ​ញឹម​ថ្លែងថា​សន្តិ​ភាពជា​កត្តា​សំខាន់បំផុត​ក្នុងការ​កសាង​និង​អភិវឌ្ឍ​ប្រទេស ហើយ​សុខសន្តិភាព​ដែល​យើង​កំពុងមាន​សព្វថ្ងៃនេះ គឺ​បានមក​ដោយ សារ​ការ តស៊ូ​ស្វិតស្វាញ និង​ការលះបង់​យ៉ាង​ធំធេង​របស់​កងទ័ព​យើង ។

​ក្នុង​ដំណើរ​នេះ​អគ្គនាយក​ដ្ឋា​គយ​កម្ពុជា​ក៏បាន​នាំយក​អំណោយ​របស់ ស ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន ជូន​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុង​កងពលធំ​អន្តរាគមន៍​លេខ​២​ជា​គ្រឿង​ឧបភោគបរិភោគ ភេសជ្ជៈ ថ្នាំពេទ្យ និង​ប្រេងម៉ាស៊ូត ព្រមទាំង ថវិកា​មួយចំនួន​ផងដែរ​។​ប​ន្ធេ​ម​លើ​នោះ​ប្រតិភូ​អ​គគ​នាយកដ្ឋាន​គយ​កម្ពុជា​ក៏បាន​អញ្ជើញ​បញ្ចុះបឋមសិលា​សាងសង់​អគារ​បណ្ណាល័យ​មួយ​ខ្នង​មាន​ទំហំ​12​ម៉​x 8​ម៉​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជូន​ដល់​កងពលធំ​អន្តរាគមន៍​លេខ​២​សម្រាប់​ជា​ប្រយោជន៍ ៕

អគ្គនាយកដ្ឋាន​គយ​ក​ម្ពុ​ជា​សង់​បណ្ណាល័យ​នៅ​កងពលធំ​អន្តរាគមន៍​លេខ​២​សៀមរាប​

អគ្គនាយកដ្ឋាន​គយ​ក​ម្ពុ​ជា​សង់​បណ្ណាល័យ​នៅ​កងពលធំ​អន្តរាគមន៍​លេខ​២​សៀមរាប​

អគ្គនាយកដ្ឋាន​គយ​ក​ម្ពុ​ជា​សង់​បណ្ណាល័យ​នៅ​កងពលធំ​អន្តរាគមន៍​លេខ​២​សៀមរាប​

អគ្គនាយកដ្ឋាន​គយ​ក​ម្ពុ​ជា​សង់​បណ្ណាល័យ​នៅ​កងពលធំ​អន្តរាគមន៍​លេខ​២​សៀមរាប​