សិស្ស​វិទ្យាល័យ​កូប​ ចូលរួម​ស្តាប់​ការណែនាំ​អំពី​នគរបាល​ចរាចរណ៍​ផ្លូវគោក​សិស្ស​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុ​វត្តិភាព​

បន្ទាយមានជ័យ:
សិស្សានុសិស្ស​វិទ្យាល័យ​កូប​ ចូលរួម​ស្តាប់​ការណែនាំ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក បើកបរ​មូ​៉​តូ​លើ​ដងផ្លូវ​ថ្នល់ជាតិ​ការ​ប្រុង​ប្រ​យ​ត្ន័​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង  ក្មេង​ទំនើង មិន​ចូល​រៀនសូត្រ​បង្កទំនាស់ ប្រើប្រាស់​គ្រឿងញៀន ត្រូវ​គេច​ឱ្យ​ផុត​។​កាល​ព្រឹក​ថ្ងៃទី​៣១​មិនា​ឆ្នាំ​២០១៦ វិទ្យាល័យ​កូប ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
       
លោក​ស៊ុត ហួ​៊ ​រ​នាយផ្នែក​នគរ​បាលច​រា​ចរណ៍​ស្រុក​អូរជ្រៅ​បាន​និយាយថា ការណែនាំ​ដល់​សិស្សានុសិស្ស​ជិះ​កង់ ជិះ​ម៉ូតូ​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ក្នុងការ​បើ​បបរ​ម៉ូតូ​មុន​និង​បត់​ត្រូវ​មើល​ឆ្វេង ស្តាំ ទើប​បត់​ចូល​សាលារៀន​មិនមែន​ការគ្រោះថ្នាក់​អាយុជីវិត​។​
         
លោក​ខឹម សាវុធ នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អូរជ្រៅ​និយាយថា សិស្សានុសិស្ស​ខិតខំ​រៀង​សូត្រ​ត្រូវ​ចៀសវាង​ក្នុង​ប្រើប្រាស់​គ្រឿងញៀន​វា​ប៉ះពាល់​ថវិកា​ឪពុក ម្តាយ  ខាត់បង់ ក្នុងការ​សិក្សា​រៀនសូត្រ​។ លក្ខណៈ​ក្មេង​ទំនើង​មាន​៨​ចំនុច​សមត្ថកិច្ច​បង្ហា​ត់​បង្រៀន​ច្រើនលើក​មកហើយ  បង្កទំនាស់​ដងផ្លូវ​ជាតិ  បង្ករឿង​រ៉ាវ​តាម​សាលា គេច​មិន​ចូល​សាលា ទៅលេង​ល្បៃ​ង​សី​ុ​សង ដាក់​ឩ​បក​រណ៍​តាម​ម៉ូតូ ផឹក​សី​ុ​បង្ក​រឿងរ៉ាវ​ប៉ះទង្គិច​ជិតខាង ការ​គប់​ទឹក​ដាក់គ្នា​ជា​ក្មេង​ទំនើង​ឲ្យ​សកម្មភាព​លេប​ធ្លោ​ង​ឡើង​។​
       
លោក​ឆេង​អី​ុ សុខា​ អធិការនគរបាល​ស្រុក​អូរជ្រៅ​បាន​ឲ្យ​ដឹងថា បង្ហាញ​ការគ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​កត្តា​អ្នកបើកបរ​ម៉ូតូ​មិនបាន​ពាក់មួក​សុ​វត្តិភាព ជិះ​ម៉ូតូ​ល្បឿន​លឿន​មិន​មើល​ឆេ្វ​ង ស្តាំ ហើយ​បត់ ម៉ូតូ ប៉ះពាល់​រថយន្ត​កំពុង​បើក​លឿន​លើ​ដង​ផ្លូវជាតិ ត្រូវ​សិស្សានុសិស្ស​ជិះ​កង់ ម៉ូតូ ម៉ូតូ​មាន​ស្លាក​លេខ កញ្ជក់ ពាក់មួក​សុ​វត្តិភាព ។​ការ​ជិះ​មូ​តូ​គំនូស​ដងផ្លូវ​មាន​ចែក​ទ្រូងផ្លូវ​ផ្លូវ​កោង  មាន​សញ្ញា​ផ្សេងៗ​ទៀត​។​គឿង​ស្រវឹង​មិន​បើកបរ​ម៉ូតូ ឡាន ផាក់ពិន័យ​ប្រាក់​ចូល​រដ្ឋ ។​ផលប៉ះពាល​គ្រឿងញៀន​ត្រូវ​ចៀសវាង​ឲ្យ​ផុត​ព្រោះ​ផលប៉ះពាល់​សេដ្ឋកិច្ច​ក្រុមគ្រួសារ​និង ការរៀនសូត្រ  ក្មេង​ទំនើង ឲ្យ​បង្កហេតុ​មានទោស​។​
       
លោក​ឆេង​អី​ុ សុខា​ បាន​បន្តថា ការ​ផ្តាំផ្ញើ​សិស្សានុសិស្ស​ជិត​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ហាម​មិន​ឲ្យ​គប់​ទឹក​ផលប៉ះពាល់​ភ្ញៀវ​ទេសចរណ៍​ចូលមក​ទស្សនា​កម្ពុជា​យើង​៕​​