ខេត្តព្រះវិហារ បិទ​សន្និបាត​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦

​ព្រះវិហារ:
នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បានរៀបចំ​ពិធី​បិទ​សន្និបាត បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ ដោយ មានការ​ចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ តំណាង​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន អគ្គ​ស្នង ការ​នគរបាលជាតិ​។​
​    ​
នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បាន​ថ្លែងថា ឆ្នាំ​២០១៦​នេះ គឺជា​ជោគជ័យ​មួយ​របស់​ខេត្ត ព្រះវិហារ ដែល​នគរបាល​គ្រប់រូប​បាន​បំពេញភារកិច្ច​របស់ខ្លួន ដើម្បី​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​ប្រសើរ​។​
​    ​
ជាមួយនឹង​ការលើកឡើង​ខាងលើ នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ក៏បាន​មានប្រសាសន៍ថា នគរបាលជាតិ​ទាំងអស់​នៅមាន​ភារកិច្ច​ជាច្រើន​ទៀត ដើម្បី​យកចិត្តទុកដាក់ ទៅ​ថ្ងៃ​អនាគត ជា​ពិ សេស​ការធ្វើ​ឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​ធានា​នូវ​ការចង់បាន​របស់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន ឲ្យ​ពួកគាត់​រស់នៅ​បាន​ស្រួល​។​
​   
​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បានធ្វើការ​កត់សម្គាល់​ថា នៅ​ខេត្តព្រះវិហារ​មាន​បទល្មើស​ថយចុះ​ក៏ពិតមែន ក៏ប៉ុន្តែ​នគរបាល​គ្រប់រូប ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ភារកិច្ច​របស់ខ្លួន ដើម្បី​ក្តាប់ មុខសញ្ញា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ធ្វើយ៉ាងណា​បង្ក្រាប និង​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។​
​    ​
ជាមួយនឹង​បញ្ហា​ប្រឈម នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បាន​បញ្ជាក់ថា បទល្មើស​ឧក្រិដ្ឋ មានការ​កើនឡើង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច ដែល​ករណីខ្លះ​ជនល្មើស​បានធ្វើ​សកម្ម​ប្លន់ នៅ​ទីប្រជុំ​ជា​ទ្រង់ទ្រាយ​ធំ ដោយ​ប្លន់​ប្រដាប់អាវុធ ហើយ​មុខសញ្ញា​ខ្លះ​បាន​ប្រើប្រាស់​គ្រឿងញៀន ហេតុនេះ​នគរបាល​ត្រូវ​កំណត់​មុខសញ្ញា​ឲ្យ​បាន​ច្បាស់ ដើម្បី​បង្ក្រាប​។​
​    ​
ជាមួយគ្នា​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ក៏បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​បន្ថែមទៀត ជុំវិញ​ការ​រឹតបន្តឹង​នូវ​ច្បាប់​ចរាចរណ៍ ទប់ស្កាត់​ការចែក​ចាយ និង​ចរាចរណ៍​គ្រឿងញៀន ធ្វើយ៉ាងណា​ឲ្យ​បទល្មើស​ទាំងនេះ​វិល​មក​កំរិត​ទាប​បំផុត​៕​

ខេត្តព្រះវិហារ បិទ​សន្និបាត​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦

ខេត្តព្រះវិហារ បិទ​សន្និបាត​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦

ខេត្តព្រះវិហារ បិទ​សន្និបាត​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦

ខេត្តព្រះវិហារ បិទ​សន្និបាត​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦

ខេត្តព្រះវិហារ បិទ​សន្និបាត​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦

ខេត្តព្រះវិហារ បិទ​សន្និបាត​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦
​រូបភាព​៖​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ចូលរួម​ក្នុង​កម្មវិធី​បិទ​សន្និបាត​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦៕​គូលែន​

​    ​