សម្តេច​តេ​ជោ​សែន​ប្រកាស​ដាក់​ព្រៃ​ឡង់​ជា​ព្រៃ​ការពារ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ដាក់​ព្រៃ​ឡង់​ជា​ព្រៃ​ការពារ ហើយក៍​បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ការពារ​ទាំងអស់​គ្នា​រាប់​ទាំង​សង្គម​ស៊ី​វិល ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត បូក​សរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦ របស់​ក្រសួង​អប់រំ  យុវជន​និង​កីឡា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) ៕