​នរណាសាង អ្នកនោះទទួល! ទីបំផុតបញ្ជូន​ទៅព្រៃ.ស​

រាជ​ធានី​​ភ្នំពេញ​ ៖ ចៅក្រម​ស៊ើប​​សួរ​​សាលាដំបូង​រាជធានី​ភ្នំពេញ​​ កាល​​ពី​​ថ្ងៃ​ទី​៣០ មីនា បាន​​សម្រេចបញ្ជូនជនសង្ស័យ​វៀតណាម​​​ម្នាក់ទៅ​ពន្ធនាគារ​ព្រៃ.ស​ ​ពាក់​​ព័​ន្ធ​ករណី​រំលោភ​​​ស​ម្លាប់​លើក្មេង​ស្រីម្នាក់​​​​​​​ ហើយ​បាន​​គេចខ្លួន​ទៅ​ប្រទេស​វៀតណាម ហើយ​ត្រូវ​សមត្ថ​កិច្ច​​តាម​​ចាប់​មក​​វិញ។ ឈាម​ស្រែក​ស្បែក​ហៅ ! ឃាតករ​រំលោភ​សម្លាប់​ក្មេង​ស្រី​បណ្ដែតទឹកទន្លេ ចាប់​បាន​ហើយ

ប្រភព​ឱ្យ​ដឹងថា ជន​​សង្ស័​យ​​ឈ្មោះ​ដា យ៉ាំង​ដូ ​​អាយុ​​២១​​ឆ្នាំ ជា​ជាង​បាញ់ថ្នាំ ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ  រាជ​ធានី​​​ភ្នំពេញ ។

​គួរបញ្ជាក់ថា ជនសង្ស័យ​​បាន​ប្រព្រឹត្ត​បទល្មើស​​កាល​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៦ វេលា​ម៉ោង​៩​ និង​៣០​យប់​ ស្ថិត​នៅ​ភូមិ​ទួល​រកា​១​ខាង​ក្រោយ​​វត្ត​ចាក់ អង្រែ​ក្រោម​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ខណ្ឌមានជ័យ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​ ជនសង្ស័យ​បាន​គេចខ្លួន​បាត់។រំលោភ​បូក​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ រួចវាយ​សម្លាប់​ទម្លាក់ទឹក​បំបិតមាត់​